ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨​ មាន​ឧប្បត្តិហេតុ​គ្រោះ​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១០៧-១០៨ ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​។

ឧប្បត្តិហេតុ​គ្រោះ​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១០៧-១០៨ ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​

មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-6212 បើកបរ​ដោយ​ជនជាតិ​ចិន​ចំនួន​៣​នាក់ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ លុះដល់​ចំណុច​ខាងលើ ក៏​បាន​ក្រឡាប់​បុក នឹង​ដើមឈើ បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ម្នាក់​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសធ្ងន់​។ បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន គេ​បញ្ជូន​ទៅ​កាន់​រាជធានី​ភ្នំពេញ​។ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា រង់ចាំ​ម្ចាស់​ទៅ​ទទួលយក​៕

រថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-6212 បើកបរ​ដោយ​ជនជាតិ​ចិន​ចំនួន​៣​នាក់ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ លុះដល់​ចំណុច​ខាងលើ ក៏​បាន​ក្រឡាប់​បុក នឹង​ដើមឈើ
រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា រង់ចាំ​ម្ចាស់​ទៅ​ទទួលយក​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]