ភ្នំពេញ៖ កំពូលតារាចម្រៀងទាំង៣រូប ពោលគឺកញ្ញារូបស្រស់  ឱក សុគន្ធកញ្ញា កម្លោះសង្ហា លោក ឆន សុវណ្ណរាជ និង តារាចាស់ឆ្នាំ ណុប បាយ៉ារិទិ្ធ ត្រូវបានទស្សនិកជន ជាច្រើនតែងកោតសរសើរ ពីទំនាក់ទំនង ពួកគេជាខ្លាំង ព្រោះមិនត្រឹមជាមិត្ត រួមការងារ អ្នកទាំង៣ ក៏ជាមិត្តដែលយល់ចិត្ត ថ្លើមគ្នាទៀតផង។

ជាក់ស្ដែង រាល់ពេលសម្រាក ឬទំនេរដៃពីការងារ តារាស្រីប្រុសទាំងនេះ តែងតែបង្កើតអនុស្សាវរីយ៍ រួមគ្នា តាមការថតរូប ស្អាតៗ ដើម្បីបង្ហោះលើបណ្ដាញសង្គម ចែកជូនប្រិយមិត្តអ្នកគាំទ្រ បានទស្សនា។

ប៉ុន្តែអ្វីដែល ប្លែក មិននឹកស្មានដល់នោះ មុននេះម្ចាស់បទ «ចង់ទៅទៅៗ» កញ្ញា ឱក សុគន្ធកញ្ញា ក៏បានផុសរូបជុំគ្នា ជាមួយលោក រាជ និងលោករិទ្ធ លើគណនី(IG) របស់ខ្លួន ឲ្យឃើញពីស្នាមញញឹម នៃមិត្តរបស់ពួកគេ ដែលបានរម្លឹក ល្បែងលេង កាលពីកុមារភាព និងជាអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន៕

ចុះមានប្រិយមិត្តណាខ្លះ ដែលនៅចាំល្បែងមួយនេះ? 

សុគន្ធកញ្ញា សុវណ្ណរាជ និង រិទ្ធ
សុគន្ធកញ្ញា សុវណ្ណរាជ និង រិទ្ធ
សុគន្ធកញ្ញា សុវណ្ណរាជ និង រិទ្ធ
សុគន្ធកញ្ញា សុវណ្ណរាជ និង រិទ្ធ ទំនេរៗនាំគ្នារម្លឹកល្បែងពីកុមារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ