(ភ្នំពេញ)៖ លោក ម៉ឺន ឯកសុធារិទ្ធ ដែលត្រូវបានគេដឹងថា លោកគឺជាតារាសម្តែងប្រុស ដ៏មានទេពកោសល្យមួយរូប មានមហាជនស្គាល់ច្រើន តាមរយៈការសម្ដែង ជាតួឯកប្រុសក្នុង រឿង «សុផាត»។ លោក ឯកសុធារិទ្ធ បច្ចុប្បន្ននេះ កំពុងមានសន្ទុះខ្លាំង ក្រោយទទួលបានការគាំទ្រ ពីទស្សនិកជនគ្រប់ទិសទី ជាមួយនឹងស្នាដៃដ៏ប៉ិនប្រសព្វ ផ្នែកសិល្បៈរបស់លោក។

ជាការកត់សម្គាល់គេសង្កេតឃើញថា ពិធីករប្រុសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោក ម៉ឺន ឯកសុធារិទ្ធ មិនត្រឹមតែធ្វើជាតារាសម្តែង ដែល ពូកែបត់បែន បានគ្រប់កាលៈទេសៈនោះទេ លោកថែមទាំងអាចធ្វើជាពិធីករ ដែលសម្បូរដោយវោហាស័ព្ទទៀតផង ខណៈថ្មីៗនេះ មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងរូបភាពដ៏ស្រស់សង្ហារបស់លោក បង្ហោះនៅលើគណនីហ្វេសប៊ុក ដែលគ្រាន់តែឃើញភ្លាម ធ្វើឲ្យអ្នកគាំទ្រខ្លះ ធ្លាក់ក្នុងអន្លង់ស្នេហ៍តែម្តង ។

គួរបញ្ជាក់ថា ប្អូនប្រុសរបស់កីឡាករប្រដាល់ លោក ម៉ឺន សុភា រូបនេះ គឺជាអតីតប្រុសស្អាត ក្នុងកម្មវិធីមួយ ដែលរៀបចំដោយក្រុមហ៊ុនថៃ មានឈ្មោះថា ASNI ក្នុងឆ្នាំ ២០១៦ ដោយកាលណោះ លោកបានជាប់ចំណាត់ថ្នាក់លេខ១៕

លោក ម៉ឺន ឯកសុធារិទ្ធ
លោក ម៉ឺន ឯកសុធារិទ្ធ
លោក ម៉ឺន ឯកសុធារិទ្ធ
លោក ម៉ឺន ឯកសុធារិទ្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ឺន ឯកសុធារិទ្ធ