(ភ្នំពេញ)៖ តារាម្តែង និងដើរម៉ូដរូបសង្ហាលោក អេឡិច ចាន់ត្រា ថ្មីៗនេះ បានប្រកាសបើកសញ្ញាភ្លើងខ្លៀវថា បន្ទាប់ពីរស់នៅដោយភាពឯកការ ខ្វះភាពកក់ក្តៅអស់រយៈពេល ជាយូរឆ្នាំមកនោះ ពេលនេះខ្លួនមានចេតនាចង់បាននារីម្នាក់ មកធ្វើជាគូគាប់ មើលថែគ្នាទៅថ្ងៃអនាគត។

ការប្រកាសបើកចំហ ជាសាធារណៈ ពីសំណាក់តារាប្រុសលោក អេឡិច ចាន់ត្រា នេះ បានធ្វើឡើង ខណៈដែលមួយរយៈពេលចុងក្រោយនេះ មានមិត្តភក្តិ និងសិល្បៈប្រុស-ស្រីរួមអាជីពមួយចំនួន បានសម្រេចបញ្ចប់ភាពនៅលីវ ដោយការជ្រើសយកគូអនាគត និងរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ជាបន្តបន្ទាប់។

លោក អេឡិច ចាន់ត្រា បានបញ្ជាក់ នៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាមថា ខ្លួនពិតជាមានអារម្មណ៍ឯកកាខ្លាំងណាស់ ក្រោយពេលសំឡឹងមើល មិត្តភក្តិរួមជំនាន់ជាមួយគ្នាគេសុទ្ធតែ មានគូគាប់អស់ទៅហើយនោះ ។ លោកបញ្ជាក់ថា «ពិភពលោកដ៏សែនតូចចង្អៀត…!មានអារម្មណ៍ថា ឯកកាពេលឃើញមិត្តភក្តិគេការអស់!»។

ជាមួយគ្នា នៃការទម្លាយបែបនេះ បានធ្វើឲ្យមហាជនគិតថា លោក អេឡិច ចាន់ត្រា កំពុងតែបង្ហាញពីគោលបំណង ចង់រៀបការជាមួយនារីម្នាក់ណា ហើយដើម្បីមានគ្នា គ្រាន់បំបាត់ការអផ្សុក ឬមែលថែគ្នានាពេលអនាគត៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេឡិច ចិត្រា