យោងតាមប្រភពពត៌មានពីគេហទំព័រ ហាយខនសាមសិន (hiconsumption) បានអោយដឹងថា មានការបញ្ចេញលក់នូវផលិតផលថ្មីមួយសំរាប់ប្រើ ជាមួយទូរស័ព្ទ អាយហ្វូន៥ (iPhone5) សំរាប់មើលខ្សែភាពយន្តពីក្នុងទូរស័ព្ទ។

 ទូរស័ព្ទ អាយហ្វូន៥ របស់ក្រុមហ៊ុន អេបផប ដែលទើបនឹងចេញលក់ក្នុងពេលថ្មីៗនេះ បានបំពាក់មកនូវអេក្រង់ធំជាងមុន ដោយទូរស័ព្ទជំនាន់មុន ត្រឹមតែ ៣.៥ អ៊ីងតែប៉ុណ្ណោះ ហើយសំរាប់អាយហ្វូន៥វិញ មានអេក្រង់ដល់ទៅ ៤ អ៊ីងឯណោះ។ ទោះជាយ៉ាងណា សំរាប់អ្នកដែលចូលចិត្តមើល ចំរៀង និង ខ្សែភាពយន្ត តាមទូរស័ព្ទស្មាតហ្វូន មួយចំនួន ប្រាកដជាគិតថា ទំហំ ៤អ៊ីងក៏នូវតែមិនអាចមើលជក់ចិត្តបានដែរ ទើបបានជាក្រុមហ៊ុន Tristan Dalay បង្កើតនូវផលិតផលមួយនេះ ដើម្បីជួយអោយ អាយហ្វូន ៥ មានអេក្រង់ កាន់តែធំជាងមុនថែមទៀត និងមានភាពងាយស្រួលក្នុងការទស្សនាភាពយន្តយ៉ាងជក់ចិត្តដិត អារម្មណ៍។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះផលិតផលមួយនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]