ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ ទំព័រហ្វេសប៊ុកផ្លូវការ Hang Meas Khmer Drama បានធ្វើការបង្ហោះរូបភាព២សន្លឹក ដើម្បីឲ្យអ្នកគាំទ្រសាកល្បងទស្សន៍ទាយចំណងជើង និងតួសម្តែងក្នុងរឿងភាគថ្មី ប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ដែលនឹងចាក់បញ្ចាំងបន្ទាប់ពីរឿង “សិសិររដូវក្នុងបេះដូង” ។

ឥឡូវនេះ គ្រប់គ្នាបានដឹងខ្លះៗ ហើយអំពីរឿងភាគថ្មីនេះ គឺមានចំណងជើងថា “បិសាចគួរឲ្យស្រឡាញ់”។ យោងទៅតាមវីដេអូខ្លី ដែលត្រូវបានបង្ហោះចូលទៅក្នុងទំព័រហ្វេសប៊ុកនោះ គេឃើញមានតួអង្គសំខាន់ៗ និងល្បីៗជាច្រើនបានចូលរួមសម្តែង ដោយក្នុងនោះមានដូចជា អ្នកនាង ពេជ្រ សោភា លោក Step កញ្ញា រ៉េត ស៊ូហ្សាណា និងអ្នកនាង ខាត់ សុឃីម ជាដើម។

រឿង“បិសាចគួរឲ្យស្រឡាញ់”

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា រឿង “បិសាចគួរឲ្យស្រឡាញ់” ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ជារឿងបែបព្រឺព្រួច កំសត់ ឬកំប្លែងនៅឡើយទេ។ បើចង់ដឹងច្បាស់ មានតែបន្តតាមដានទំព័រហ្វេសប៊ុក Hang Meas Khmer Drama និងរងចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ទាំងអស់គ្នា៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]