អ៊ឺរ៉ុប៖ ទីផ្សារដោះដូរកីឡាករគឺជាឱកាសមួយ ដែលក្លិបបាល់ទាត់អាចធ្វើការពង្រឹងសមត្ថភាពរបស់ក្រុម ក៏ដូចជាលក់ចេញនូវកីឡាករទាំងឡាយណា ដែលមិនសូវជាមានសារសំខាន់សម្រាប់ក្លិបផងដែរ។ ដោយឡែក ខែមករាគឺជាទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាល និងជាពេលវេលាមួយដែលក្រុមនីមួយៗ នៅក្នុងតំបន់អឺរ៉ុបអាចធ្វើការដោះដូរកីឡាករបាន បើទោះបីជាការប្រកួតក្នុងលីកនីមួយៗ នៅមានដំណើរការជាធម្មតាក៏ដោយ។

ដូចគ្នាដែរ នៅក្នុងខែមករាឆ្នាំ ២០១៨នេះ ក្លិបបាល់ទាត់ធំៗ ក្នុងតំបន់អឺរ៉ុបជាច្រើនបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបំពេញចន្លោះខ្វះខាតមុនពេលបញ្ចប់រដូវកាល។ យោងតាមសារព័ត៌មាន Evening Standard គិតតែត្រឹមក្នុងក្របខ័ណ្ឌ English Premier League សោះ ចំនួនប្រាក់សរុបដែលក្លិបនីមួយៗបានចំណាយ ក្នុងខែមករានេះ មានចំនួនរហូតដល់ទៅជាង ៦៣៥លានដុល្លារទៅហើយ។

ក្នុងពេលនេះដែរ ខ្មែរឡូតសូមបង្ហាញការដោះដូរកីឡាកររបស់ក្លិបសំខាន់ៗ នៅក្នុងតំបន់អឺរ៉ុប ក្នុងខែមករាកន្លងទៅថ្មីៗនេះ៖

១. ក្លិប Barcelona

• ទិញចូលរួមមាន៖

កីឡាករ Philippe Coutinho - ១៤៩លានដុល្លារអាមេរិក (ពីក្លិប Liverpool)

កីឡាករ Yerry Mina - ១៤លានដុល្លារអាមេរិក (ពីក្លិប Palmeiras) 

កីឡាករ Philippe Coutinho
កីឡាករ Yerry Mina

• លក់ចេញនិងឲ្យគេខ្ចីរួមមាន៖

កីឡាករ Rafinha - ឲ្យក្លិប Inter Milan ខ្ចីជើង

កីឡាករ Arda Turan - ឲ្យក្លិប Basaksehir ខ្ចីជើង

កីឡាករ Deulofeu - ឲ្យក្លិប Watford ខ្ចីជើង

កីឡាករ Mascherano - លក់ឲ្យក្លិប Hebei Fortune ក្នុងតម្លៃ ៦លានដុល្លារអាមេរិក 

កីឡាករ Rafinha
កីឡាករ Arda Turan
កីឡាករ Deulofeu
កីឡាករ Mascherano

២. ក្លិប Atletico Madrid

• ទិញចូលរួមមាន៖

កីឡាករ Vitolo - ៤៥លានដុល្លារអាមេរិក (ពីក្លិប Sevilla)

កីឡាករ Diego Costa - ៨០លានដុល្លារអាមេរិក (ពីក្លិប Chelsea) 

កីឡាករ Vitolo
កីឡាករ Diego Costa

• លក់ចេញនិងឲ្យគេខ្ចីរួមមាន៖

កីឡាករ Luciano Vietto - ឲក្លិប Valencia ខ្ចីជើង

កីឡាករ André Moreira - ឲ្យក្លិប Os Belenenses ខ្ចីជើង

កីឡាករ Augusto Fernandez - លក់ឲ្យក្លិប Beijing Renhe ក្នុងតម្លៃ ៥លានដុល្លារអាមេរិក 

កីឡាករ Luciano Vietto
កីឡាករ André Moreira
កីឡាករ Augusto Fernandez

៣. ក្លិប Liverpool

• ទិញចូលរួមមាន៖

កីឡាករ Van Dikj - ១០៥លានដុល្លារអាមេរិក (ពីក្លិប Southampton) 

កីឡាករ Van Dikj

• លក់ចេញនិងឲ្យគេខ្ចីរួមមាន៖

កីឡាករ Philippe Coutinho - លក់ឲ្យក្លិប Barcelona ក្នុងតម្លៃ ១៤៩លានដុល្លារអាមេរិក

កីឡាករ Daniel Sturridge - ឲ្យក្លិប West Brom ខ្ចីជើង

កីឡាករ Marko Grujić - ឲ្យក្លិប Cardiff ខ្ចីជើង 

កីឡាករ Philippe Coutinho
កីឡាករ Daniel Sturridge
កីឡាករ Marko Grujić

៤. ក្លិប Manchester City

• ទិញចូលរួមមាន៖

កីឡាករ Aymeric Laporte - ៨១លានដុល្លារអាមេរិក (ពីក្លិប Athletic Bilbao) 

កីឡាករ Aymeric Laporte

៥. ក្លិប Arsenal

• ទិញចូលរួមមាន៖

កីឡាករ Pierre-Emerick Aubameyang - ៨១លានដុល្លារអាមេរិក (ពីក្លិប Borussia Dortmund)

កីឡាករ Henrikh Mkhitaryan - ដោះដូរជាមួយកីឡាករ Alexis Sanchez (ពីក្លិប Manchester United)

កីឡាករ Konstantinos Mavropanos - ២លានដុល្លារអាមេរិក (ពីក្លិប PAS Giannina) 

កីឡាករ Pierre-Emerick Aubameyang
កីឡាករ Henrikh Mkhitaryan
កីឡាករ Konstantinos Mavropanos

• លក់ចេញរួមមាន៖

កីឡាករ Alexis Sanchez - ដោះដូរជាមួយកីឡាករ Henrikh Mkhitaryan (ក្លិប Manchester United) និងទទួលបានប្រាក់បន្ថែមចំនួន ៤៩លានដុល្លារអាមេរិក

កីឡាករ Theo Walcott - លក់ឲ្យក្លិប Everton ក្នុងតម្លៃ ២៨លានដុល្លារអាមេរិក

កីឡាករ Francis Coquelin - លក់ឲ្យក្លិប Valencia ក្នុងតម្លៃ ១៥លានដុល្លារអាមេរិក

កីឡាករ Olivier Giroud - លក់ឲ្យក្លិប Chelsea ក្នុងតម្លៃ ២៨លានដុល្លារអាមេរិក 

កីឡាករ Alexis Sanchez
កីឡាករ Theo Walcott
កីឡាករ Francis Coquelin
កីឡាករ Olivier Giroud

៦. ក្លិប Chelsea

• ទិញចូលរួមមាន៖

កីឡាករ Emerson Palmieri - ២៨លានដុល្លារអាមេរិក (ពីក្លិប AS Roma)

កីឡាករ Ross Barkley - ២១លានដុល្លារអាមេរិក (ពីក្លិប Everton)

កីឡាករ Olivier Giroud - ២៨លានដុល្លារអាមេរិក (ពីក្លិប Arsenal) 

កីឡាករ Emerson Palmieri
កីឡាករ Ross Barkley
កីឡាករ Olivier Giroud

• លក់ចេញនិងឲ្យគេខ្ចីរួមមាន៖

កីឡាករ Diego Costa - លក់ទៅឲ្យក្លិប Atletico Madrid ក្នុងតម្លៃ ៨០លានដុល្លារអាមេរិក

កីឡាករ Michy Batshuayi - ឲ្យក្លិប Borussia Dortmund ខ្ចីជើង

កីឡាករ Charly Musonda - ឲ្យក្លិប Celtic ខ្ចីជើង 

កីឡាករ Diego Costa
កីឡាករ Michy Batshuayi
កីឡាករ Charly Musonda

៧. ក្លិប Manchester United

• ទិញចូលរួមមាន៖

កីឡាករ Alexis Sanchez - ដោះដូរជាមួយកីឡាករ Henrikh Mkhitaryan និងបន្ថែមប្រាក់ចំនួន ៤៩លានដុល្លារអាមេរិក (ពីក្លិប Arsenal) 

កីឡាករ Alexis Sanchez

• លក់ចេញរួមមាន៖

កីឡាករ Henrikh Mkhitaryan - ដោះដូរជាមួយកីឡាករ Alexis Sanchez 

កីឡាករ Henrikh Mkhitaryan

៨. ក្លិប Tottenham Hotspur

• ទិញចូលរួមមាន៖

កីឡាករ Lucas Moura - ៣៧លានដុល្លារអាមេរិក (ពីក្លិប Paris Saint-Germain) 

កីឡាករ Lucas Moura

៩. ក្លិប Borussia Dortmund

• ទិញចូលនិងខ្ចីជើងរួមមាន៖

កីឡាករ Manuel Akanji - ២៦លានដុល្លារអាមេរិក (ពីក្លិប Basel)

កីឡាករ Sergi Gomez - ៣លានដុល្លារអាមេរិក (ពីក្លិបយុវជន Barcelona)

កីឡាករ Michy Batshuayi - ខ្ចីជើងពី Chelsea  

កីឡាករ Manuel Akanji
កីឡាករ Sergi Gomez
កីឡាករ Michy Batshuayi

១០. ក្លិប Bayern Munich

• ទិញចូលរួមមាន៖

កីឡាករ Sandro Wagner - ១៣លានដុល្លារអាមេរិក (ពីក្លិប 1899 Hoffenheim) 

កីឡាករ Sandro Wagner

ប្រភព៖ MarcaEvening Standard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]