ភ្នំពេញ៖ មុននេះបន្តិចនៅលើហ្វេសប៊ុកអ្នកនាង សែ ចាន់ឌី ភរិយាជាទីស្រលាញ់ របស់តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ បានប្រាប់ឱ្យដឹងថា នៅថ្ងៃនេះអ្នកនាងបានរៀបចំនូវសៀវភៅសរសេរចំនួន ១០០ ក្បាល និងប៊ិចចំនួន ១០០ ដើមដូចគ្នា សម្រាប់ជួយទៅដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត និងកំពុងជួបការលំបាក។

ដោយក្មេងៗទាំងនោះគឺរស់នៅតំបន់ដាច់ស្រយាល ក្នុងសាលាបឋមសិក្សា «កំពង់បាស្រូវ» ស្ថិតនៅក្នុងឃុំកំពង់បាស្រូវ ភូមិជល់សារ ស្រុកជល់គីរី ខេត្ត កំពង់ឆ្នាំង។

អ្នកនាង សែ ចាន់ឌី ភរិយាតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ក្រៅពីមានរូបស្អាតហើយ នៅមានចិត្តល្អជួយដល់កុមារក្រីក្រថែមទៀតផង គួរឱ្យសរសើរទឹកចិត្តណាស់៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះដូចតទៅ៖

តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ និងភរិយា
តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ និងភរិយា
តារាចម្រៀងតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ និងភរិយា
តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ និងភរិយា
សៀវភៅ និងប៊ិច ១០០ ដើម របស់អ្នកនាង សែ ចាន់ឌី
សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង
កន្លែងសិក្សារបស់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង
សាលារៀនរបស់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ