ភ្នំពេញ៖ តារាសម្តែងដែលមានស្រស់ស្អាតបែបធម្មជាតិកញ្ញាមាន សូនីតា កាន់តែទទួលបានប្រជាប្រិយភាពខ្លាំង ស្របពេលដែលភាពជោគជ័យនៅក្នុងការរកស៊ីកាន់តែទៅមុខ និងមានភ្ញៀវកាន់តែច្រើន។

ជាការពិតណាស់ តារាស្រីរូបនេះ មិនត្រឹមតែមានសមត្ថភាពខាងផ្នែកសិល្បៈនោះទេ តែនាងមានចំណេះខ្ពង់ខ្ពស់ គួរឲ្យសរសើរទៀតផង ក្រៅពីមុខរបរលក់សម្លៀកបំពាក់ក្រមា កញ្ញាក៏កំពុងតែបើកហាងលក់របស់ញ៉ាំ មួយកន្លែងទៀត។

ស្របពេលជាមួយនឹងភាពជោគជ័យរបស់នាងឃើញថា នាងកាន់តែមានសាច់ឈាមស្រស់ថ្លាជាងមុន លើសពីនេះទៅទៀត កាលពីថ្មីៗនេះនាងក៏បានបង្ហោះរូបភាពបែបជីវិតឯកជនរបស់នាងជាលើកដំបូង ជាមួយនឹងការដើរទិញស្បែកជើងម៉ាកល្បីជាច្រើនគូ។

យ៉ាងណាមិញ ទោះបីជានាងមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ និងរកស៊ីក្តី ក៏នាងមិនភ្លេចផ្គាប់ចិត្ត ទិញរបស់ជូនខ្លួនឯងនោះទេ តែអ្វីដែលគួរ ឲ្យចាប់អារម្មណ៍នោះគឺ នាងទិញម្តងសុទ្ធតែ៤-៥គូតែម្តង៕ 

កញ្ញាមាន សូនីតា
កញ្ញាមាន សូនីតា
កញ្ញាមាន សូនីតា
កញ្ញាមាន សូនីតា
ស្បែកជើងដែលកញ្ញាមាន សូនីតាបានទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា