ភ្នំពេញ៖ តារាសម្តែងស្រី និងជាតារាម៉ូដែលមួយរូប កញ្ញា ឌុច លីដា នាងជាតារាមួយដួង ដែលចូលចិត្តលេងសើចច្រើន ទោះបីជាទម្រង់មុខរបស់នាង ហាក់មើលទៅកាចបន្តិច ប៉ុន្តែ តារាសម្តែងរូបនេះ ពោរពេញទៅដោយភាពក្រមិចក្រមើម ហើយថែមទាំងមាន ទស្សនិកជនស្រលាញ់ និងគាំទ្រនាងជាច្រើនទៀតផង។

ជាក់ស្តែង កាលពីម្សិលមិញ នាងបានបង្ហោះវីដេអូមួយ នៅក្នុងទំព័រហ្វេសប៊ុករបស់នាង នៅពេលដែលនាង ដើរមើលស្បែកជើង ក៏បានឃើញបុរសរូបសង្ហា ពេលនោះ នាងក៏បានធ្វើកាយវិការបែបចាប់អារម្មណ៍ ទៅកាន់រូបគេ។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រមួយចំនួន បាននិយាយលេងសើចថា នាងឃើញប្រុសមិនបានតែម្តង ប៉ុន្តែនាងក៏បានឆ្លើយតបផងដែរថា នាងគ្រាន់តែធ្វើលេង ដើម្បីឲ្យមហាជន សើចតែប៉ុណ្ណោះ។ ជាពិសេស នេះក៏ជាលើកទីមួយផងដែរ ដែលឃើញ នាងបញ្ចេញសកម្មភាពយ៉ាងដូច្នេះ ខណៈឃើញបុរសសង្ហា៕

ឌុច លីដា
ឌុច លីដា
ឌុច លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា