ភ្នំពេញ៖ តារាសម្តែងរូបសង្ហាលោក ម៉ា ច័ន្ទបញ្ញា ពីមួយថ្ងៃទៅមួយថ្ងៃ សន្ទុះនៃប្រជាប្រិយភាពរបស់លោក កាន់តែកើនឡើង គួរឲ្យកត់សម្គាល់ បើទោះជាលោក បង្ហាញមុខគូស្នេហ៍ និងបង្ហាញភាពផ្អែមល្ហែម ជាសាធារណៈក៏ដោយ។

យ៉ាងណាមិញ ប្រិយមិត្តដែលជាអ្នកគាំទ្រ លោក ម៉ា ច័ន្ទបញ្ញា ច្បាស់ជាដឹងហើយថាតារាប្រុសរូបនេះ ពិតជាមានរូបរាងសង្ហា ដែលធ្វើឲ្យអ្នកគាំទ្រនារីៗជាច្រើន លង់ស្រលាញ់មិនតិចនាក់នោះទេ។

ដោយឡែក កាលពីម្សិលមិញនេះ លោក ម៉ា ច័ន្ទបញ្ញា បានធ្វើឲ្យអ្នកគាំទ្ររបស់លោក ស្ទើរតែដាច់ផ្ងារ ពេលដែលឃើញលោក បង្ហោះរូបរបស់ខ្លួនដោះអាវមួយសន្លឹក ដោយបញ្ចេញរូបរាងពិត។

ក្នុងនោះដែរ អ្នកគាំទ្រមិននឹកស្មានថា តារារូបសង្ហាម្នាក់នេះ នៅពេលដោះអាវ លោកមានរូបរាងធាត់បែបនេះសោះ។ ទោះជាយ៉ាងណាក្តី បើផ្អែកតាម Comment ដែលលោកឆ្លើយតបទៅ អ្នកគាំទ្រដែលថាលោកធាត់នោះបានឲ្យដឹងថា “លោកមិនចង់ទេ តែបើចឹងហើយ ធ្វើម៉េចទៅ”៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

លោក ម៉ា ច័ន្ទបញ្ញា
លោក ម៉ា ច័ន្ទបញ្ញា
Comment ដែលលោក ម៉ា ច័ន្ទបញ្ញា តបទៅអ្នកគាំទ្រ
រូបដែលលោក ម៉ា ច័ន្ទបញ្ញា បង្ហោះឃើញរូបរាងធាត់ខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា