ខេត្តព្រះវិហារ ៖ ព្រឹក​ថ្ងៃ​ទី​១០ មីនា ២០១២ ថ្មីៗ​នេះ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់ច​រា ចរណ៍២​ករណី​​ផ្ទួន​ៗ​គ្នា​ បណ្តាល​ឱ្យ​​មនុស្ស​៦​ន​ាក់​រង​របួស​ធ្ងន់​​ និង​ស្រាល ចំណែក​ឯ​រថយន្ត​ខូច​ខាត​ធ្ងន់​ធ្ងរ​​ក្រពឹត​រួញ​មើល​ទៅ​គួរ​ឱ្យ​ញាក់​សាច់។

ករណី​គ្រោះ​ថ្នាក់​ទី១ គឺ​​រថយន្ដ​១​គ្រឿង​ម៉ាក LEXUS 470 ពណ៌​ទឹកប្រាក់ ​បាន​ក្រឡាប់ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ​ក្នុង​​​​​​​​​​ពេល​ធ្វើ​ដំណើ​រ​ទៅ​ចូលរួម​ពិធី​ជាមួយ​លោក​ ឧបនាយករដ្ឋមន្ដ្រី​គាត​ ឈ​ន់​ និង​លោក​ជំទាវ ​ហ៊ុន ​ម៉ា​ណា​ អគ្គ​នាយិកា​វិទ្យុ​ និង​ទូរទស្សន៍​បាយ័ន ​នាំ​អំណោយ​ទៅ​​ចែក​ជូន​​ និងសួរ​សុខ​​​ទុក្ខ​កងទ័ពសម្ព័​ន្ធ​មេត្រីភាពក្នុង​តំបន់មុំ​បី​។ ​​អ្នកជិះ​ក្នុង​រថយន្ដខាង​លើ​មាន ១-​លោក​ឧត្ដម​សេនីយ៍ទោ យឹ​ម ពឹ​ម មេបញ្ជាការ​កងពល​តូច​អន្ដរាគមន៍​លេខ​៨ រងរបួសស្រាល ២-​លោក​វរ​សេនីយ៍​ឯក មាស មេ​ធ មេ​ប​​​​​​​​​​​​​​​​​​​​​​​​​​​​ញ្ជាកា​​​​​​​​​​​​​រ​រង​កងពលតូចអន្ដរា​ គមន៍​​លេខ​៨​ជា​អ្នក​បើក​បរ​នៅ​លើ​ផ្លូវក្រាល​ក្រួ​ស​ក្រហម​ លេខ២៦២៨ ស្ថិត​ក្នុងភូមិ​វាល​ធំ ឃុំ​ជាំ​ក្សាន្ដ ស្រុក​ជាំ​ក្សាន្ដ រង​របួស​​​ស្រាល​​។ មូល​ហេតុ​ដែលបណ្ដាល​ឱ្យ​រថយន្ដ​​ឡិចស៊ីស​៤៧០​ក្រឡាប់​ គឺ​ពេល​ដល់​ចំណុច​ផ្លូវកែង អ្នក​​​​​​​​​​​បើក​បរ​​ជាន់​ហ្វ្រាំង​បង្ខំ​​រេ​ចង្កូត​​បោ​ក​ក្រឡាប់​៣​ ត្រឡប់​ធ្លាក់​ពីលើ​ផ្លូវ បះ​ជើង​ច្រងាងៗ នៅ​សល់​ប្រហែល​តែ​ពី​ម៉ែត្រ​ទៀត​ត្រូវធ្លា​ក់​ចូល​ទឹក​ប្រឡាយ​​ទៅហើយ​។

ក្រោយគ្រោះថ្នាក់​​ក្រឡាប់​រថយន្ត​​ លោក​ឧត្ដម​សេនីយ៍ទោ យឹ​ម ពឹ​ម បាន​វាយ​កញ្ចក់​រថយន្ដលូន​ចេញ​មក​ក្រៅ​ជាមួយអ្នកបើកបរ​ដែល​ជា​ការបង្ហាញថា ពួកគាត់​រង​របួស​ស្រាល។ ខណៈ​​នោះ​​មាន​អ្នកសារ​ព័​ត៌មាន​ជាតិ​ប្រចាំ​ប្រាសាទព្រះវិហារ​ដែល​បាន​ធ្វើ ​ដំណើរ​ជាប់​គ្នា​​នោះ​ មាន​កោះ​សន្ដិភាព ​ទូរទស្សន៍​ហង្ស​មាស​ និង CTN ជួយ​សង្គ្រោះ​បញ្ជូន​តាម​រថយន្ដ​នាយ​ទាហាន​ផ្សេង​ទៀត​របស់​អង្គភាព កងពល​​​តូច​​​​​​​​​​​​​​​​​លេខ​៨ ទៅ​សង្គ្រោះ​នៅ​ក្នុងគិ​លា​ណ​ដ្ឋា​ន​ទី​បញ្ជា​ការ​នៃ​​អគ្គបញ្ជាការ​ប្រចាំ​ ជួរ​មុខ។

ករណីទី២ ​វេលា​ម៉ោង​១១​​និង​​៣០​នាទី ​មាន​​រថយន្ដ​១​គ្រឿង​ទៀត​ម៉ាក PAJERO ពណ៌​ស្លែ ជិះគ្នា​៤​នាក់​សុទ្ធ​ជាម​ន្ដ្រី​ក្នុង​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ដ​បើក​​បរ​ ដោយ​លោកនូ តារា អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ខេត្ដ​ព្រះ​វិហារ​ បានក្រឡាប់​ ជាច្រើន​ត្រឡប់លើ​ដង​​ផ្លូវ​ជាតិ​លេខ​៦២ នៅ​ចំណុច​​គីឡូ​ម៉ែត្រ​លេខ​១៨២ ស្ថិត​ក្នុងភូមិ​រំដោះ​ស្រែ ឃុំ​រំដោះ​​ស្រែ ស្រុក​ជាំ​ក្សាន្ដ ខណៈ​ដែល​ត្រឡប់​មក​ពី​​​​​​ចូលរួម​​ពិធី​​​​​​​លោក​ឧបនាយក​រដ្ឋ​មន្ដ្រី គាត ឈ​​ន់ ស​​​ម្ពោ​ធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាលា​បឋម​​សិក្សា​ភូ​មិ​ម្លិះ ស្រះ​ម្លិះ និង​នាំ​អំណោយ​ចុះ​សួរ​សុខទុក្ខ​កងទ័ព អង្គភាព​សម្ព័ន្ធ​មេត្រីភាព ​ក្នុង​តំបន់​មុំ​បី។

លោក​នូ​ តារា ​ជាអ្នកបើកបរ​បាន​និយាយ​ថា​ ដោយសារ​លោក​ងងុយ​ដេក​មួយ​ភាំង​​ធ្វើ​ឱ្យ​រេ​ចង្កូត​ទៅ​បុក​បង្គោលគីឡូម៉ែត្រ ​ខាង​លើ​នេះ បណ្ដាល​ឱ្យ​រថ​យន្ដ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​រង​​​របួសធ្ងន់​​២​នាក់ ស្រាល​២​នាក់ ហើយ​ត្រូវ​បាន​ គេ​​នាំ​ទៅ​សង្គ្រោះ​នៅ​​​មន្ទីរពេទ្យ​បង្អែក១៦​មករា៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]