ភ្នំពេញ៖ តារាសម្តែងនិងពិធីករ ដ៏ពេញនិយមលោក ប៉ែន ចំរ៉ុង ពីមួយថ្ងៃទៅមួយថ្ងៃ កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជន។ ជាពិសេស លោកក៏កំពុងតែធ្វើ ជាពិធីករនៅក្នុងកម្មវិធី ដ៏ពេញនិយមជាច្រើនផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ លោក ប៉ែន ចំរ៉ុង បានអញ្ជើញតារាកិត្តិយសលោក រ៉ូលីន ចូលមកកម្មវិធី “ស៊ីអារម្មណ៍” របស់ខ្លួន ដើម្បីសម្ភាសន៍អំពីរឿងរ៉ាវខ្លះៗ ដែលទាក់ទងនឹងជីវិតរបស់លោក រ៉ូលីន។

ក្នុងនោះដែរ បន្ទាប់ពីធ្វើការសម្ភាសន៍ រួចរាល់ហើយ លោក ប៉ែន ចំរ៉ុង បានធ្វើរឿងមួយដែលនឹកស្មានមិនដល់ ដោយរូបលោកបានយកសត្វ ជីងចក់ ទៅបន្លាចលោក រ៉ូលីន ដែលធ្វើឲ្យលោកភ័យ ដល់ថ្នាក់ប៊ិះលេចតំបន់ពិសេសទាំងកណ្តាលឆាកថែមទៀតផង។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រ មិននឹកស្មានថា លោក រ៉ូលីន មាឌធំបែបនេះដែរ ប៉ុន្តែបែរជាខ្លាចសត្វជីងចក់ ខ្លាំងដល់ថ្នាក់នេះទេ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

រ៉ូលីន និងលោក ចំរ៉ុង ក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង