ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា លោកឃុំ ប៉ុណ្ណាដែត និងអ្នកនាងយក់ ថិតរដ្ឋា ជាគូស្វាមីភរិយាដ៏គំរូម្នាក់ ចាប់តាំងពីពួកគេបានចាប់ដៃគ្នារៀបការឃើញថា តែងមានសុភមង្គល និងរស់នៅប្រកដដោយក្ដីរីករាយ ។

ជាការពិតណាស់ អ្នកនាង យក់ ឋិតរដ្ឋា បច្ចុប្បន្ននេះ កំពុងតែពង្រីកវិសាលភាពល្បីល្បាញ របស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីហក់ចូលទ្រនំផលិតកម្មថោន មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន នៅតែបន្តការគាំទ្រដល់នាងដដែល។

ស្របពេលជាមួយនឹង សុភមង្គលនៅក្នុងគ្រួសារមានភាពផ្អែមល្ហែម ឃើញថា តារារូបនេះក៏ទទួលបានចំណងដៃកូន២នាក់ តែគេសង្កេតឃើញថាកូនប្រុសច្បងរបស់លោក មានរូបរាង សម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់មែនទែន ជាពិសេសនោះដូចឪពុក។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គមរបស់អ្នកនាង បានបង្ហោះរូបភាពជាមួយកូនប្រុសមួយសន្លឹក ដែលមើលទៅមុខមាត់កូនប្រុសរបស់នាង ដូចទៅនឹងលោក ឃុំ ប៉ុណ្ណាដែត ដែលជាឪពុកបេះដាក់តែម្តង ដោយឃើញទម្រង់មុខ ជាពិសេសស្នាមញញឹមតែម្តង៕ 

លោកឃុំ ប៉ុណ្ណាដែត និងកូនៗ
លោកឃុំ ប៉ុណ្ណាដែត និងកូនៗ
កូនប្រុសលោកឃុំ ប៉ុណ្ណាដែត
កូនប្រុសលោកឃុំ ប៉ុណ្ណាដែត
កូនប្រុសលោកឃុំ ប៉ុណ្ណាដែត
កូនប្រុសលោកឃុំ ប៉ុណ្ណាដែត
លោកឃុំ ប៉ុណ្ណាដែត និងកូនប្រុស
រូបដែលមុខដូចលោកឃុំ ប៉ុណ្ណាដែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា