ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ លោក ប៊ីម៉ូ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជន បន្ទាប់ពីរូបលោក ត្រូវបានជ្រើសរើសជាដៃគូចម្រៀងរ៉េប ជាមួយតារាចម្រៀងដ៏ស្រស់សោភា កញ្ញា យូរី។

យ៉ាងណាមិញ ដៃគូចម្រៀងវ័យក្មេងមួយគូនេះ ត្រូវបានមហាជនគាំទ្រពេញមួយទំហឹង នៅពេលដែលពួកគេបានចេញបទចម្រៀងរួមគ្នា ដែលមានចំណងជើងថា “ចាក់ទឹកដូង” ដែលចេញកាលពីឆ្នាំមុន។ 

យូរី និង ប៊ីម៉ូ

តួយ៉ាង កាលពីថ្មីៗនេះ លោក ប៊ីម៉ូ បានធ្វើឲ្យអ្នកគាំទ្រ ផ្ទុះចម្ងល់ បន្ទាប់ពីឃើញលោក ដល់ថ្នាក់ហ៊ានសាក់ឈ្មោះកញ្ញា យូរី នៅត្រង់.ក ដែលជាចំណុចពិសេស នៅក្នុងMV បទថ្មីរបស់ពួកគេដែលមានចំណងជើងថា “ទឹកហូរក្រោមស្ពាន”។ 

ទោះជាយ៉ាងណាក្តី មហាជននៅតែមានចម្ងល់ថា ទំនាក់ទំនងប៊ីម៉ូ និងយូរី ត្រឹមតែដៃគូចម្រៀងសោះ ហេតុអ្វីលោកហ៊ានសាក់ឈ្មោះកញ្ញា យូរី នៅកន្លែងពិសេសបែបនេះ? ឬមួយទំនាក់ទំនងរបស់ពូកគេអាចលើសពី ដៃគូចម្រៀង?៕

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

យូរី និង ប៊ីម៉ូ
យូរី និង ប៊ីម៉ូ
រូបដែលបង្ហាញស្នាមសាក់ដែល ប៊ីម៉ូ សាក់ឈ្មោះយូរីនៅត្រង់ក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី