បរទេស៖ អ្នកជំនាញម្នាក់ បានអះអាងថាខ្លួនប្រាណរបស់មនុស្ស អាចបំពាក់ជាមួយ​នឹងគ្រឿងក្នុងមនុស្សយន្តបាន នៅត្រឹមឆ្នាំ ២០៧០ ខាងមុខ។

រូបតំណាង

អ្នកជំនាញរូបនេះឈ្មោះ Chris Middleton បានមានប្រសាសន៍ថា នៅពេលខាងមុខមនុស្សនឹងមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាដែលអាចធ្វើឲ្យពួកគេមានសមត្ថភាពពិសេស ជាងមនុស្សធម្មតា។

គួរឲ្យដឹងថា ការអភិវឌ្ឍន៍ខ្លួនឲ្យមានលក្ខណៈដូចជាមនុស្សយន្ត មានភាពពេញនិយមខ្លាំង នៅក្នុងភាពយន្តបែបវិទ្យាសាស្ត្រមួយចំនួន ដូចជារឿង Black Mirror និងរឿង Westworld ជាដើម។ យ៉ាងណាក៏ដោយ លោក Middleton ជឿជាក់ថា វាអាចជាការពិត ព្រោះបើតាមដឹង មានអ្នកវិទ្យាសាស្ត្រមួយចំនួន ធ្លាប់ធ្វើការសិក្សា និងសាកល្បងបច្ចេកវិទ្យានេះរួចមកហើយ។

ជាក់ស្តែង វិស្វករជនជាតិអង់គ្លេស លោក Kevin Warwick បានធ្លាប់បានសាកល្បងបំពាក់បន្ទះឈីបប្រភេទ RFDI នៅលើដៃរបស់ខ្លួន ដែលមានទំនាក់ទំនងទៅនឹងខួរក្បាល ជាអ្នកបញ្ជូនសញ្ញា។ បច្ចេកវិទ្យានេះ អនុញ្ញាតិឲ្យលោក អាចបញ្ជាគ្រឿងឧបករណ៍​ផ្សេងៗ ដោយគ្រាន់តែផ្ទាត់ម្រាមដៃ ប៉ុណ្ណោះ៕ 

ភាពយន្តរឿង Westworld
លោក Kevin Warwick
លោក Kevin Warwick

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]