កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ផលិតកម្មយក្ស SM Entertainment  បានបញ្ចេញ អាល់ប៊ុមចុងក្រោយរបស់ Jongyhun ឈ្មោះថា «Poet | Artist» ដើម្បីបំពេញបំណងចុងក្រោយរបស់អ្នកគាំទ្រ បើទោះជាលោកបានលាចាកលោកក៏ដោយ។

យ៉ាងណាមិញ អាល់ប៊ុមចុងក្រោយនេះដែរ ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន រហូតដល់បទ “Shinin” ក្នុងអាល់ប៊ុមនោះ ជាប់ចំណាត់ថ្នាក់ Treading ទូទាំងពិភពលោកថែមទៀតផង។

ជាពិសេស អ្វីដែលធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់ និងស្ទើរតែស្រក់ទឹកភ្នែកនោះ គឺបទចម្រៀង “Shinin” របស់ Jongyhun បានជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំសប្តាហ៍នៅក្នុងកម្មវិធី Music Bank បើទោះជាលោកមិនមាន វត្តមានឡើងឆាកសម្តែង Promote បទរបស់ខ្លួនក៏ដោយ។

ក្នុងនោះដែរ ទាំងនេះបានបញ្ជាក់ឲ្យឃើញថា ទោះជា Jongyhun បានឃ្លាតឆ្ងាយពីអ្នកគាំទ្ររបស់ខ្លួន ជារៀងរហូតក្តី ក៏ប៉ុន្តែការគាំទ្រនិងក្តីស្រលាញ់របស់ អ្នកគាំទ្ររបស់ តារាចម្រៀងរូបនេះ មិនសាបសូន្យនោះឡើយ៕ 

Jonghyun
Jonghyun
បទ "Shinin" របស់ Jonghyun ទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំសប្តាហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]