កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ អាពាហ៍ពិពាហ៍របស់តារាចម្រៀងដ៏ល្បី ដែលជាសមាជិកនៅក្នុងក្រុម BIGBANG លោក Taeyang បានធ្វើឡើងទៅយ៉ាងរលូន និងអស្ចារ្យជាខ្លាំង ដោយមានការចូលរួមពីតារាល្បីៗលំដាប់ប្រទេស យ៉ាងច្រើនកុះករផងដែរ។

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេស សម្រាប់អាពាហ៍ពិពាហ៍របស់តារាល្បីរូបនេះ គឺមានការច្រៀងចម្រៀងដ៏រ៉ូមែនទិកមួយបទពី CL ដែលមានចំណងជើងថា “Can’t take my eyes off you” សម្រាប់ជាកាដូក្នុងថ្ងៃដ៏ពិសេសរបស់ Taeyang

ក្នុងនោះដែរ នេះគឺជាកាដូដ៏មានន័យមួយ ដែល CL ជូនទៅ Taeyang នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍នេះ ព្រោះថាទំនាក់ទំនងរវាង CL និង Taeyang គឺពិតជាស្និទ្ធនឹងគ្នាខ្លាំង ដូចជាបងប្អូនបង្កើតយ៉ាងដូច្នេះដែរ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖

CL និង Taeyang
CL និង Taeyang
CL ក្នុងថ្ងៃរៀបការរបស់ Taeyang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]