ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ក្រោយពីកូនប្រុសទាំង៣របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ឃើញថា ទោះបីជា ពួកគេទើបចូលសិល្បៈតែមានអ្នកគាំទ្រច្រើនមិនចាញ់តារាឈរជើងយូរឆ្នាំ។

ជាការពិតណាស់ កូនប្រុសទាំងបីរបស់តារារូបនេះ ចាប់ផ្តើមមានទីផ្សារខ្ពស់គួរឲ្យ​កត់សម្គាល់ ដោយឃើញមានភាពមមាញឹកខ្លាំងមិនចាញ់ឪពុក មិនត្រឹមតែប៉ុណ្ណោះ លោកព្រាប សុវត្ថិ មើលថែ និងតាមបង្ហាត់បង្រៀនបានយ៉ាងល្អ។

ក្រោយពីបទចម្រៀងទោលរបស់ពួកគេបានបញ្ចេញ ក៏មានការគាំទ្រមិនធម្មតាដែរ លើសពីនេះអ្នកគាំទ្រនឹងរំពឹងទុកថា ពួកគេអាចនឹងក្លាយជាកំពូលតារាចម្រៀងដូចឪពុកយ៉ាងដូច្នោះ។

ដោយឡែកកាលពីពេលថ្មីៗនេះ ក៏បានឃើញហ្វេនមួយរូបហ៊ានលះបង់ សាក់ឈ្មោះកូនប្រុសច្បងរបស់លោក គឺសុវត្ថិ មុនីវណ្ណ នៅលើដៃយ៉ាងឡូយមិនធម្មតា នៅក្នុងនោះគេបានសាក់ថា«Sovath Monivan fan »។

តាមរយៈរូបស្នាមសាក់មួយនេះ មើលទៅពិតជាមិនធម្មតាមែន ដែល សុវត្ថិ មុនីវណ្ណ ទើបតែចូលសិល្បៈប៉ុន្មានសោះក៏មានហ្វេនហ៊ានលះបង់ សាក់ឈ្មោះអាយដលរបស់ខ្លួន នៅលើដៃបែបនេះ៕

កូនៗលោកព្រាប សុវត្ថិ
សុវត្ថិ មុនីវណ្ណ និងលោកព្រាប សុវត្ថិ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សាក់ដែលហ្វេនបានលះបង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ