ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង២ដួង ដែលជាគ្រាប់ពេជ្រ របស់ផលិតកម្មរស្មីហង្សមាស លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា កំពុងតែធ្វើឲ្យមហាជាច្រើន ក៏ដូចជាអ្នកគាំទ្រទូទាំងប្រទេស ចាប់អារម្មណ៍ខ្លាំង ចង់តាមដានរាល់សកម្មភាព និងបទចម្រៀងថ្មីៗរបស់អ្នកទាំង២។

យ៉ាងណាមិញ បើតាមការសង្កេតរបស់អ្នកគាំទ្រ បានឲ្យឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងវ័យក្មេង២ដួងនេះ កាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាខ្លាំង ព្រោះតែអ្នកទាំង២ តែងតែចេញបទចម្រៀងច្រៀង រួមគ្នាជារឿយៗ។ មួយវិញទៀត អ្នកគាំទ្រ ក៏កម្រនឹងតារាទាំង២ដួងនេះ ច្រៀងចម្រៀងរួមគ្នា ជាមួយដៃគូតារាចម្រៀងផ្សេងទៀតដែរ។

អ្វីដែលកាន់តែពិសេស កាលពីម្សិលមិញនេះ លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា បានចេញបទចម្រៀងរួមគ្នាមួយបទទៀតហើយ ដែលមានចំណងជើងថា “សុំទោសដែលដើរលេងចោលអូន” ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ជាមួយស្នាដៃ បទចម្រៀងថ្មីមួយបទនេះ។

ក្នុងនោះដែរ បន្ទាប់ពីឃើញសកម្មភាពទាំងនេះហើយ អ្នកគាំទ្របានគិតថា ទំនាក់ទំនងរវាងអ្នកទាំង២ពិតជាស្និទ្ធ នឹងគ្នាមិនធម្មតានោះទេ ហើយអ្នកទាំង២ក៏ ជាដៃគូចម្រៀងដ៏សាកសមផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ ទស្សនាបទចម្រៀងរបស់អ្នកទាំង២ខាងក្រោម៖ 

Step និង ហ្សាណា
Step និង ហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា