អ្នកធ្លាប់តែដឹងថា ​​​​​​​​ផ្លែក្រូចមានអត្ថប្រយោជន៍យ៉ាងខ្លាំង ចំពោះសុខភាព និងសម្រស់។ ប៉ុន្តែអ្វីដែលអ្នកពុំដែលបានដឹងនោះ គឺសម្បករបស់ផ្លែក្រូចក៏មានគុណសម្បត្តិដ៏អស្ចារ្យផងដែរ។

សំបកផ្លែក្រូច វាជួយព្យាបាលស្បែកមុខមុន ជ្រាវជ្រួញ និងស្បែកមុខមួយចំនួនទៀត តាមរយៈវិធិសាស្រ្តងាយៗ តាមបែបធម្មជាតិ ដែលអ្នកអាចអនុវត្តន៍បាន និងចំណាយលុយតិច ដោយមិនចាំបាច់ស្វែងរក ផលិតផលផ្សេងៗនោះឡើយ។

រូបភាពតំណាង

១/ ការពារការកើតមុន ឬរោគស្បែក

ការកើតមុន និងរោគស្បែកត្រូវបានបង្កឡើង ដោយការកើនឡើងជាតិខ្លាញ់ ឬបាក់តេរី ដែលធ្វើឱ្យស្ទះរន្ធញើសនៅលើស្បែក។

វិធីធ្វើ៖

• យកសម្បកក្រូចចំនួនសមល្មម ទៅដាក់ហាលថ្ងៃឲ្យស្ងួត រយៈពេល១ថ្ងៃ

• បន្ទាប់មកយកសម្បកក្រូច ដែលស្ងួតមកកិន ដើម្បីឲ្យវាទៅជាម្ស៉ៅ

• រួចយកម្ស៉ៅនេះ មកលាយជាមួយនឹងទឹកចំនួន ក្នុងបរិមាណសមល្មម ដើម្បីឲ្យវាឡើងខាប់ ហើយលាបវានៅត្រង់តំបន់ ដែលមានមុន (លាងមុខរបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ហៗឲ្យបានស្អាត មុនពេលអនុវត្តន៍វិធីនេះ) ហើយទុកវារយៈ ១៥ ទៅ ២០នាទី ទើបលាងសម្អាតមុខចេញ ជាមួយនឹងទឹកត្រជាក់។

• អនុវត្តន៍វិធីនេះ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល១៥ថ្ងៃ។

រូបភាពតំណាង

២/ ដោះស្រាយបញ្ហា ជ្រាវជ្រួញ និងស្បែកភ្លឺថ្លា ដោយប្រើសំបកក្រូច ជាមួយនឹងទឹកឃ្មុំ

វិធីធ្វើ៖

• យកសម្បកក្រូចចំនួនសមល្មម ទៅដាក់ហាលថ្ងៃឲ្យស្ងួត រយៈពេល១ថ្ងៃ

• បន្ទាប់មកយកសម្បកក្រូចដែលស្ងួតមកកិន ដើម្បីឲ្យវាទៅជាម្ស៉ៅ

• រួចយកទឹកឃ្មុំ ម្ស៉ៅអូក (ម្សៅ Oatmeal មានលក់នៅតាមផ្សារទំនើប) និងម្ស៉ៅសំបកក្រូចលាយចូលគ្នា ក្នុងបរិមាណស្មើគ្នា

• ក្រោយមកយកល្បាយនេះ លាបវានៅលើមុខ ហើយទុកវារយៈពេលកន្លះម៉ោង ទើបលាងសម្អាតមុខចេញជាមួយនឹងទឹកត្រជាក់

• អនុវត្តន៍វិធីនេះ ម្តងក្នុង១អាទិត្យ ដើម្បីទទួលបានលទ្ធផលល្អ។

រូបភាពតំណាង

៣/ ជួយដល់បញ្ហាមុខខ្លាញ់ ដោយប្រើសម្បកក្រូចជាមួយនឹងស៊ុតផ្នែកពណ៌ស

វិធីធ្វើ៖

• យកសម្បកក្រូចចំនួនសមល្មម ទៅដាក់ហាលថ្ងៃឲ្យស្ងួត រយៈពេល១ថ្ងៃ

• បន្ទាប់មកយកសំបកក្រូចដែលស្ងួតមកកិន ដើម្បីឲ្យវាទៅជាម្ស៉ៅ

• រួចយកម្ស៉ៅសំបកក្រូច លាយជាមួយនឹងស៊ុតផ្នែកពណ៌ស ក្នុងបរិមាណសមល្មម ហើយអ្នកក៏អាចបន្ថែម ទឹកក្រូចចំនួន ២ ទៅ ៣ដំណក់បានផងដែរ

• ក្រោយពីបានលាយរួចហើយ យកល្បាយនេះ លាបនៅលើមុខរបស់អ្នក និងទុកវារយៈពេល១៥នាទី សឹមលាងសម្អាតមុខ ជាមួយនឹងទឹកត្រជាក់ឲ្យបានស្អាតល្អ

• អ្នកអាចអនុវត្តន៍វិធីនេះម្តង ក្នុង១អាទិត្យ និងអនុវត្តន៍ជារៀងរាល់អាទិត្យ ដើម្បីទទួលបានលទ្ធផលល្អ ៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]