ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា វត្តមានកម្លោះសង្ហា នីកូ ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ក្នុងគ្រួសារ ហង្សមាស បន្ទាប់ពីខាងផលិតកម្ម បានចេញបទថ្មីជូនលោក កាលពីយប់មិញនេះ ។

ហើយដំណឹងនេះ បានធ្វើឲ្យអ្នកលេង បណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលផលិតកម្ម ដ៏ធំមួយនេះបានប្រមូលផ្ដុំ តារាប្រុសស្រីល្បីៗជាច្រើន កន្លងមក។

ប៉ុន្តែអ្វីដែលគ្រប់គ្នា មិនបានចាប់អារម្មណ៍នោះ ចំពោះគ្រាប់ពេជ្រទាំង៤ របស់ ហង្សមាស នេះ តាមពិតសុទ្ធតែមានដើមកំណើតចេញពី ផលិតកម្មរួមគ្នា នោះគឺ សាន់ដេ ដែលមានដូចជា៖ 

១. កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមាន ជាតារាចម្រៀងស្រីរបស់ សាន់ដេ នាអំឡុងឆ្នាំ២០០៧ ហើយបទដែលទទួលបានការគាំទ្រ នោះគឺបទ «ទុកស្នាមថើមមួយក៏បងមិនព្រម»  

២. អ្នកនាង សុខ ស្រីនាង ផ្អាកពីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ  តែក៏បង្ហាញមុខឡើងវិញក្នុង ផលិតកម្ម សាន់ដេ ដែលកេរ្តិ៍ឈ្មោះនាង បានស្ទុះឡើងតាមរយៈបទ « ស្មោះលុះស្លាប់ក៏ព្រម»

៣. លោក ខេមរៈ សិរីមន្ត សំងំជ្រកកោន ក្រោមផលិតមួយនេះ អស់ពេលជាច្រើនឆ្នាំ តែមិនប៉ុន្មានខែមុន លោកក៏បានបង្ហាញវត្តមាន ក្នុងផលិតកម្ម រស្មីហង្សមាស ព្រមជាមួយការចេញបទថ្មីជាបន្តបន្ទាប់។

៤. ចុងក្រោយនេះ លោក នីកូ បន្ទាប់ពីដើរចេញពី សាន់ដេ នឹងក្លាយខ្លួនជាតារាចម្រៀងឯករាជ្យ មិនបានប៉ុន្មានផង កម្លោះសង្ហានេះ ក៏លេចមុខចេញចម្រៀងថ្មី ក្នុងផលិតកម្ម រួមនឹងបងប្រុសលោក នោះគឺ លោក ណុប បាយ៉ារិទិ្ធ៕ 

រង់ចាំមើលទាំងអស់គ្នា ថាតើ ហង្សមាស នឹងនាំតារាថ្មីណាទៀត សម្រាប់បម្រើអារម្មណ៍ ប្រិយមិត្ត អ្នកគាំទ្រ?

កញ្ញា ឱក សុគន្ធកញ្ញា
អ្នកនាង សុខ ស្រីនាង
លោក​ ខេមរៈ សិរីមន្ត
លោក នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង