ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី កំពុងតែទទួលការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រជាច្រើន ទៅលើបទចម្រៀងរបស់នាង ដែលបានចេញលក់នៅលើទីផ្សារ ក្នុងពេលបច្ចុប្បន្ននេះ ។

ម្យ៉ាងវិញទៀត ដោយសារ នាងមានសម្រស់ស្រស់ស្អាត សាច់សខ្ចី ពិសេស មានសម្លេងពិរោះទៀតផងនោះ ទើបធ្វើឲ្យនាងងាយនឹងទទួលបាន ប្រជាប្រិយភាពកើនឡើងជាបន្តបន្ទាប់ ។

មួយរយៈពេលនេះ គេសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ នាងហាក់បីដូចជារវល់គួរសម ជាមួយនឹងអាជីពសិល្បៈ។ ប៉ុន្តែបើនិយាយពីសម្រស់វិញ ក៏កាន់តែស្រស់ស្អាតខ្លាំងឡើងដែរ ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្ដែង តាមរយៈរូបភាពមួយសន្លឹក ដែលនាងទើបតែបង្ហោះនៅក្នុងគណនី ហ្វេសប៊ុករបស់នាងផ្ទាល់ គឺពិតជាស្រស់ស្អាតប្លែក ជាមួយនឹងការផាត់មុខ (Make Up) មើលសឹងតែមិនស្គាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ហើយក្នុងនោះ ក៏មានប្រិយមិត្ត អ្នកនិយមគាំទ្ររូបនាង សរសើរថាស្អាតមិនដាច់ពីមាត់ ខណៈមើលមួយភ្លែត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឡើងដូចតុក្កតាទៅហើយ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញា រ៉ាប៊ី
កញ្ញា រ៉ាប៊ី
កញ្ញា រ៉ាប៊ី ក្នុងរូបដែលដូចតុក្កតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី