ភ្នំពេញ៖ និយាយពី កញ្ញា មានសូនីតា មួយរយៈនេះ ជាពិសេតាំងពីចូលឆ្នាំថ្មី ២០១៨មក នាងហាក់បីដូចជា ផ្លាស់ប្ដូរការតុបតែងខ្លួន ពីបែបសុភាពៗ មកជាសុិចសុី មិនធម្មតាតែម្ដង។

នាពេលបច្ចុប្បន្ននេះ នាងគឺជាតារាស្រីមួយរូប ដែលអាចនិយាយបានថា ជាតារាជួរមុខម្នាក់ផងដែរ ដោយសារតែ អាជីពជាតារាសម្ដែង និងតារាបង្ហាញម៉ូតរបស់នាង មានទីផ្សារខ្ពស់មែនទែន ។

ដោយឡែក បើក្រឡេកមកមើល ពីស្ទីលតែងខ្លួននាពេលនេះ ប្លែកជានិច្ច ជាពិសេសទោះបីជានាងតែងខ្លួន បែបសុិចសុីមែនពិត តែមើលទៅលក្ខណៈបែបធម្មជាតិ គួរឲ្យស្រលាញ់ និងទាក់ភ្នែក ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្រលាញ់និងចូលចិត្តនាងគ្រប់ៗគ្នា។

ជាក់ស្តែង ថ្មីៗនេះ រាជនីក្រមា រូបនេះ ក៏ទើបតែបានបង្ហោះនូវរូបភាពថ្មីមួយសន្លឹក នៅក្នុងគណនីអុីនស្តាក្រាមរបស់នាងផ្ទាល់ ខណៈមើលទៅពិតជាប្លែកភ្នែកមែនទែន បញ្ចេញសាច់ជើងមិនធម្មតា ធ្វើឲ្យអ្នកគាំទ្រលាន់មាត់គ្រប់ៗគ្នាថា សូនីតា នាងពិតជាសុិចសុីឡើងកប់តែម្ដងលើកនេះ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញា មានសូនីតា
កញ្ញា មានសូនីតា
កញ្ញា មានសូនីតា ជាមួយរូបដែលសុិចសុីកប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា