ចិន៖ បុរសអ្នកបើករថយន្តពណ៌សមួយគ្រឿង ត្រូវរថយន្ត Ferrari ពណ៌ក្រហម បុកពីក្រោយ រហូតធ្វើឲ្យគេជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលនៅខាងមុខ។

ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវល្បឿនលឿនមួយខ្សែ ស្ថិតក្នុងខេត្ត Guangdong ប្រទេសចិន។

កំហឹងដែលផ្ទុះឡើង ដោយសារតែ រថយន្តត្រូវខូចខាតទាំងមុខ និងក្រោយនោះ បានធ្វើឲ្យបុរសដែលជាអ្នកបើកបរ រថយន្តពណ៌ស បង្ខំឲ្យអ្នកបើករថយន្ត Ferrari ចេញពីរថយន្ត ដើម្បីនិយាយដោះស្រាយគ្នា។ ប៉ុន្តែត្រូវបានខាងភាគីរថយន្តបង្កហេតុ Ferrari បដិសេធ ព្រោះគិតថា បុរសនោះអាចនឹងធ្វើរឿងដែលមិនត្រឹមត្រូវ។

ជិះបុកពីក្រោយឡើងផុងគូទ គ្រាន់តែម្ចាស់ឡាន Ferrari ចុះមក ទន់ចិត្តស្តូក

អ្នកចោមរោមមើលបានទាក់ទងទៅប៉ូលីស នៅពេលដែលបុរសម្នាក់នោះ ឡូឡាកាន់តែខ្លាំង រឿងដែលអ្នកបើកឡានក្រហមមិនព្រមចេញពីឡាន។ 

មនុស្សជាច្រើន បានយល់អារម្មណ៍របស់បុរសម្នាក់នេះ ដោយសារតែរឿងគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងកំប្លែងទេ។ វាធ្វើឲ្យខាតបង់ទាំងពេលវេលា ថវិការ និងការងារដែលចាំបាច់មួយចំនួនទៀតផង។

នៅពេលដែលប៉ូលីសមកដល់ អ្នកបើករថយន្តពណ៌សនោះ ក៏បានស្រែកឲ្យម្ចាស់រថយន្ត Ferrari នោះចេញពីរថយន្តម្តងទៀត។ ប៉ុន្តែកំហឹងក៏បានរំសាយបន្តិចម្តងៗ នៅពេលដែលគេបានឃើញ នារីដ៏ស្រស់ស្អាតម្នាក់ ចេញពីក្នុងរថយន្តតម្លៃថ្លៃនោះ។

ជិះបុកពីក្រោយឡើងផុងគូទ គ្រាន់តែម្ចាស់ឡាន Ferrari ចុះមក ទន់ចិត្តស្តូក

ចុងក្រោយ ទាំងម្ចាស់រថយន្តខាងមុខ និងបុរសជិះរថយន្តសនេះ យល់ព្រមមិនប្តឹង បើសិនជានារីម្នាក់នេះសុខចិត្ត ចេញសងរាល់ការខូចខាត។ ហើយទីបំផុត នារីជាអ្នកបើកបររថយន្តបង្កហេតុ ក៏បានយល់ព្រមចេញសងរាល់ការខូចខាត ហើយករណីនេះ ក៏បញ្ចប់ត្រឹមប៉ុណ្ណឹង។

អ្នកលេងបណ្តាញសង្គមជាច្រើន បានភ្ញាក់ផ្អើលជាមួយនឹងការផ្លាស់ប្តូរ អាកប្បកិរិយាបានយ៉ាងងាយរបស់បុរស ​​​​​​​បើករថយន្តសនោះ។ អ្នកខ្លះទៀតគិតថា មិនគួរណាឲ្យនារីនោះរួចខ្លួនបានដោយស្រួលបែបនេះទេ ហើយគួរតែផ្តល់មេរៀនខ្លះឲ្យនាង ដើម្បីកុំឲ្យមានរឿងបែបនេះ បន្តទៀតនៅថ្ងៃក្រោយ ៕

ជិះបុកពីក្រោយឡើងផុងគូទ គ្រាន់តែម្ចាស់ឡាន Ferrari ចុះមក ទន់ចិត្តស្តូក

តើសម្រាប់មិត្តអ្នកអានវិញ គិតយ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]