ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីរឿង សិសិររដូវក្នុងបេះដូង ពេលនេះស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV បានចាប់ផ្តើមផ្សព្វផ្សាយរឿងភាគថ្មីបន្ទាប់របស់ខ្លួនហើយ។

កាលពីម្សិលមិញនេះ ទំព័រហ្វេសបុករឿងភាគខ្មែរហង្សមាសផ្លូវការ Hang Meas Khmer Drama បានពញាក់អារម្មណ៍ហ្វេនជាមួយនឹងផ្ទាំងរូបភាពស្រមោលចំណងជើង និងស្រមោលតារាសម្តែងក្នុងរឿងភាគថ្មីនេះ។

តាមការបញ្ចេញមតិភាគច្រើនបានទស្សន៍ទាយថា រឿងបន្ទាប់របស់ហង្សមាសនេះគឺជារឿង បិសាចគួរឲ្យស្រលាញ់ ខណៈមួយចំនួនទៀតថាជារឿង រាជនីភូមិគ្រឹះ។

រង់ចាំតាមដានទាំងអស់គ្នាថា តើរឿងភាគថ្មីបន្ទាប់របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសគឺជារឿងអ្វី? ចម្លើយនឹងបង្ហាញជាផ្លូវការនាថ្ងៃច័ន្ទសប្តាហ៍ក្រោយនៅលើទំព័រហ្វេសបុករឿងភាគខ្មែរផ្លូវការ Hang Meas Khmer Drama ។ 

សិសិររដូវក្នុងបេះដូង ចប់ ហង្សមាស ចេញរឿងអីថ្មីទៀត?
សិសិររដូវក្នុងបេះដូង ចប់ ហង្សមាស ចេញរឿងអីថ្មីទៀត?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]