ថៃ៖ ជាការពិតណាស់សេចក្តីស្នេហាមានភាពផ្អែមល្ហែមរឹតតែខ្លាំងឡើង នៅពេលដែលមនុស្សពីរនាក់ បានដើរលេងកម្សាន្តជាមួយគ្នា កសាងអនុស្សាវរីយមួយមិនអាចបំភ្លេចបាន។

ហើយនារីៗមួយចំនួនវិញ ពិតជាមានសំណាងណាស់ នៅពេលដែលដើរលេងម្តងៗ មានបុរសជាទីស្រលាញ់ ចាំថតរូបស្អាតឱ្យខ្លួន នៅកន្លែងដែលមានទេសភាពស្រស់ស្អាតជាច្រើនកន្លែង។

ជាក់ស្តែងតារាសម្តែងស្រីថៃល្បីៗទាំងនេះ ពិតជាមានសំណាង ព្រោះនៅពេលដើរកម្សាន្តទៅកន្លែងនានា ជាមួយបុរសជាទីស្រលាញ់របស់ខ្លួន ពួកគេតែងតែចាំថតរូបឱ្យនាងជាមួយនឹងទេសភាពស្អាតៗជានិច្ច។

ឃើញហើយគួរឱ្យច្រណែនណាស់ មិនត្រឹមតែមានរូបសង្ហាទេ តែតារាប្រុសទាំងនេះនៅចេះជំនាញថតរូបឱ្យ បានយ៉ាងស្រស់ស្អាត មិនចាញ់ជាងថតអាជីព។

ខាងក្រោមនេះគឺជារូបភាពរបស់តារាស្រីល្បីៗ ដែលជាស្នាដៃថតរូបដោយបុរសជាទីស្រលាញ់ខ្លួន ក្នុងដំណើរកម្សាន្តរួមគ្នា៖

១) រូបភាពតារាសម្តែងស្រី Bella Ranee ដែលត្រូវបានតារាប្រុស Weir Sukollawat ជាសង្សារថតឱ្យ។ 

រូបភាពតារាសម្តែងស្រី Bella Ranee ដែលត្រូវបានតារាប្រុស Weir Sukollawat ជាសង្សារថតឱ្យ
រូបភាពតារាសម្តែងស្រី Bella Ranee ដែលត្រូវបានតារាប្រុស Weir Sukollawat ជាសង្សារថតឱ្យ
រូបភាពតារាសម្តែងស្រី Bella Ranee និង Weir Sukollawat

២) រូបភាពរបស់តារាសម្តែងស្រី Yaya Urassaya ដែលត្រូវ Nadech Kugimiya ថតឱ្យជាច្រើនប៉ុស្តិ៍ និងថតដោយយកចិត្តទុកដាក់បំផុត អស់ពីស្នាដៃតែម្តង។

រូបភាពរបស់តារាសម្តែងស្រី Yaya Urassaya ដែលត្រូវ Nadech Kugimiya ថតឱ្យ
រូបភាពរបស់តារាសម្តែងស្រី Yaya Urassaya ដែលត្រូវ Nadech Kugimiya ថតឱ្យ
តារាសម្តែងស្រី Yaya Urassaya និង Nadech Kugimiya

៣) រូបភាពរបស់តារាសម្តែងស្រី Kimberley ដែលត្រូវបានលោក Mark Prin ជាអ្នកថតរូបឱ្យផ្ទាល់ដៃ យ៉ាងផ្អែមល្ហែម។

រូបតារាសម្តែងស្រី Kimberley
តារាសម្តែងស្រី Kimberley និងលោក Mark Prin

៤) រូបភាពរបស់តារាសម្តែងស្រី Jooy Warattaya ដែលត្រូវបានលោក Dj Push ជាគូស្នេហ៍ថតឱ្យពេលទៅដើលេងជាមួយគ្នា។

រូបតារាសម្តែងស្រី Jooy Warattaya
តារាសម្តែងស្រី Jooy Warattaya និងលោក Dj Push

៥) រូបភាពរបស់តារាសម្តែងស្រី Taew Natapon ដែលត្រូវបានលោក Arch ជាគូស្នេហ៍សំណព្វចិត្តថតឱ្យយ៉ាងផ្ចិតផ្ចង់ ពេលទៅដើរលេងក្រៅប្រទេស។

រូបភាពរបស់ស្រីស្អាត Taew Natapon
តារាសម្តែងស្រី Taew Natapon និងគូស្នេហ៍

៦) រូបភាពរបស់តារាសម្តែងស្រី Chompoo Araya ដែលត្រូវបានស្វាមីថតឱ្យ ពេលធ្វើមុខ Cute ឡើងគួរឱ្យស្រលាញ់។ 

រូបភាពតារាសម្តែងស្រី Chompoo
តារាសម្តែងស្រី Chompoo និងស្វាមី

៧) រូបភាពតារាសម្តែងស្រី Now Tisanart ដែលថតដោយលោក New Wongsakorn ជាគូស្នេហ៍បណ្តូលចិត្ត៕

រូបតារាសម្តែងស្រី Now Tisanart
តារាសម្តែងស្រី Now Tisanart និងលោក New Wongsakorn ជាគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]