(ភ្នំពេញ)៖ អ្នកស្រី ឌីកាន សុភនាថ គឺជាតារាចម្រៀងយេៗមួយរូប ដែលមានឈ្មោះបោះសំឡេង នាងទសវត្សរ៍ទី ៩០-២០០០ ដោយកាលនោះ អ្នកនាងបានចាប់ដៃគូច្រៀងជាមួយនឹង បងស្រីរបស់គាត់មានឈ្មោះថា ឌីកាន កុល្លីន។ បន្ទាប់មកអ្នកស្រី ឌីកាន់ សុភនាថ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមី ក្នុងឆ្នាំ ២០០២ ដោយស្វាមីរបស់អ្នកនាង មានឈ្មោះថា ម៉ម មិថុនា លោកគឺជាអ្នកនិពន្ធបទភ្លេង របស់ក្រុមហ៊ុន ហង្សមាស។ យ៉ាងណាមិញ អ្នកស្រី បានលាឈប់ពីសិល្បៈក្នុង ឆ្នាំ២០១៤។

អ្នកស្រី ឌីកាន សុភនាថ គឺជាតារាចម្រៀងយេៗមួយរូប ដែលមានឈ្មោះបោះសំឡេង នាងទសវត្សរ៍ទី ៩០-២០០០

បើតាមផេក «Movie Star Research» របស់អ្នកស្រី ស៊ិន ឧត្តមផល្លា បានសរសេរនូវប្រវត្តិជាច្រើន ទាក់ទងនឹង អ្នកស្រី ឌីកាន សុភនាថ បានសរសេរថា «អ្នកនាង ឌីកាន សុភនាថ គឺជាអតីតតារាចម្រៀងយេៗ ដ៏ល្បីល្បាញយ៉ាងខ្លាំងកាលពីទសវត្សរ៍ ៩០-២០០០ អ្នកនាងត្រូវជាកូនស្រីរបស់អតីតតន្ត្រីករ គឺលោក យិន ឌីកាន»។

អ្នកនាង ឌីកាន សុភនាថ គឺជាដៃគូច្រៀងជាមួយនិងបងស្រីរបស់អ្នកនាង ដែលគាត់មានឈ្មោះថា ឌីកាន កុល្លីន។ អ្នកនាងបានចូលប្រឡូកពិភពសិល្បៈនៅក្នុងឆ្នាំ ១៩៩៥ តារារូបត្រូវបានគេមើលឃើញថា ជាតារាចម្រៀងស្រីដែល ពូកែច្រៀង និងរាំបានយ៉ាងល្អបំផុតតាមរយៈបទ (MAKARENA) ហើយកាលណោះ អ្នកនាង ឌីកាន សុភនាថ ទទួលនូវភាពជោគជ័យយ៉ាងខ្លាំង រាល់ភោជនីយដ្ឋាន និងរង្គសាលល្បីៗ តែងតែមានវត្តមានរបស់នាងរួមនិងបងស្រី ឌីកាន កុល្លីន។

ផេក «Movie Star Research» របស់អ្នកស្រី ស៊ិន ឧត្តមផល្លា បានសរសេរនូវប្រវត្តិជាច្រើន ទាក់ទងនឹង អ្នកស្រី ឌីកាន សុភនាថ

អ្នកស្រី ស៊ុន ឧត្តមផល្លា បានបន្តថា «ក្រោយមក អ្នកនាងបានលាឈប់ពីសិល្បៈនៅក្នុងឆ្នាំ ២០១៤។ គួរបញ្ជាក់ផងដែរថា អ្នកនាង ឌីកាន សុភនាថ បានរៀបអាពាហ៍ពិពាហ៍ នៅក្នុងឆ្នាំ ២០០២ ដោយស្វាមីរបស់អ្នកនាងមានឈ្មោះថា ម៉ម មិថុនា លោកគឺជាអ្នកនិពន្ធបទភ្លេង របស់ក្រុមហ៊ុន ហង្សមាស អ្នកនាងនិងស្វាមី ទទួលបានចំណងដៃនូវកូនស្រីពីរនាក់ ដោយកូនស្រីទី១ មានឈ្មោះថា ម៉ម អេនចូឡា អាយុ ១៣ឆ្នាំ និងកូនស្រីទី២ មានឈ្មោះថា ម៉ម អេនចូលីហ្សា អាយុ ១០ឆ្នាំ»។   

គួរបញ្ជាក់ថា បច្ចុប្បន្ន អ្នកស្រី ឌីកាន់ សុភនាថ កំពុងតែរស់នៅក្នុងប្រទេស កម្ពុជា ហើយអ្នកនាង ឌីកាន សុភនាថ មានមុខរបរ បើកហាង អ៊ុតសក់ និងលក់សំលៀកបំពាក់ តាមអនឡាញ៕

អ្នកស្រី ឌីកាន សុភនាថ គឺជាតារាចម្រៀងយេៗមួយរូប ដែលមានឈ្មោះបោះសំឡេង នាងទសវត្សរ៍ទី ៩០-២០០០
អ្នកស្រី ឌីកាន សុភនាថ គឺជាតារាចម្រៀងយេៗមួយរូប ដែលមានឈ្មោះបោះសំឡេង នាងទសវត្សរ៍ទី ៩០-២០០០
អ្នកស្រី ឌីកាន សុភនាថ និងអ្នកនាង ​សំប៉ូលីដា
អ្នកស្រី ឌីកាន សុភនាថ និងអ្នកនាង ស៊ិន ​ឧត្តមផល្លា
អ្នកស្រី ឌីកាន សុភនាថ
អ្នកស្រី ឌីកាន សុភនាថ និងអ្នកនាង ​អ៊ុំគន្ធា
អ្នកស្រី ឌីកាន សុភនាថ
អ្នកស្រី ឌីកាន សុភនាថ
គ្រួសារអ្នកស្រី ឌីកាន សុភនាថ និងស្វាមី
អ្នកស្រី ឌីកាន សុភនាថ និងស្វាមី
អ្នកស្រី ឌីកាន សុភនាថ និងស្វាមី
អ្នកស្រី ឌីកាន សុភនាថ និងស្វាមី
អ្នកស្រី ឌីកាន សុភនាថ និងស្វាមី
គ្រួសារអ្នកស្រី ឌីកាន សុភនាថ និងស្វាមី
គ្រួសារអ្នកស្រី ឌីកាន សុភនាថ និងស្វាមី
គ្រួសារអ្នកស្រី ឌីកាន សុភនាថ និងស្វាមី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]