ទំពាំង គឺជាអាហារទូទៅមួយ ដែលមនុស្សគ្រប់គ្នាចូលចិត្ត និងយកវាមកប្រើប្រាស់នៅក្នុងការចម្អិនម្ហូបប្រចាំថ្ងៃ។ ប៉ុន្តែដោយឡែក មានមនុស្សតិចតួចប៉ុណ្ណោះ ដែលដឹងថាវាមានអត្ថប្រយោជន៍ចំពោះសុខភាព។

ទំពាំង វាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលមានប្រយោជន៍ចំពោះរាងកាយរួមមាន វីតាមីន សារធាតុរ៉ែ ជាតិសរសៃខ្ពស់ ជាតិស្ករទាប និងថែមទាំងមានផ្ទុកនូវកាឡូរីទាបផងដែរ។

ហេតុនេះទើបទំពាំងជាអាហារដ៏ល្អមួយ សម្រាប់សុខភាពរាងកាយ ប្រសិនបើអ្នកទទួលទានបានត្រឹមត្រូវ។

ទំពាំង

១/ ជួយសម្រកទម្ងន់៖ នៅក្នុងទំពាំង គឺស្ទើរតែគ្មានផ្ទុកនូវកាឡូរី ការបូនអីុដ្រាត និងជាតិស្ករនោះឡើយ។ ហេតុនេះហើយ ទើបវាល្អសម្រាប់អ្នក ដែលចង់សម្រកទម្ងន់។ មិនត្រឹមតែប៉ុណ្ណោះ ទំពាំងអាចជួយសម្រកទម្ងន់ សូម្បីតែពេលដែលអ្នកគេងបានថែមទៀតផង ដោយសារតែ វាមានផ្ទុកនូវជាតិសរសៃខ្ពស់ និងកាឡូរីទាប។

២/ ការពារសុខភាពបេះដូង៖ យោងតាមការស្រាវជ្រាវត្រូវបានគេរកឃើញថា ទំពាំងមានផ្ទុកនូវសារធាតុសំខាន់ៗ ដែលល្អបំផុតសម្រាប់ រំលាយកូឡេស្តេរ៉ូលមិនល្អ (LDL) ចេញពីក្នុងខ្លួន។ ហេតុនេះហើយបានជាទំពាំង ក្លាយជាអាហារដែលល្អសម្រាប់សុខភាពបេះដូង។

៣/ ជួយរក្សាកម្រិតតុល្យភាពកូឡេស្តេរ៉ូល៖ បើផ្អែកលើការស្រាវជ្រាវរបស់លោក Park និង Jhon នៅសាកលវិទ្យាល័យ Washington State University បានបង្ហាញថា ការទទួលទានទំពាំង គឺមានឥទ្ធិពលលើកូឡេស្តេរ៉ុល (Lipids ឬតេលិកា) និងមុខងារនៃពោះវៀន។

៤/ ព្យាបាលជំងឺមហារីក៖ ទំពាំងក៏មានគុណសម្បត្តិ ក្នុងការគ្រប់គ្រង ឬព្យាបាលពីជំងឺមហារីកផងដែរ។

៥/ ពង្រឹងប្រព័ន្ធភាពស៊ាំ៖ តាមរយៈសារធាតុរ៉ែ ដែលមានផ្ទុកនៅក្នុងទំពាំង គឺជួយឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ចំណែកឯវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្ទុកនៅក្នុងទំពាំងមានសារៈសំខាន់ ក្នុងការពង្រឹងរាងកាយពីខាងក្នុងតែម្តង។

រូបភាពតំណាង

៦/ ធ្វើឲ្យចលនាពោះវៀនមានសុខភាពល្អ៖ ទំពាំង មានផ្ទុកនូវជាតិសរសៃ ដែលមានសារៈសំខាន់សម្រាប់ការរំលាយអាហារ និងចលនានៃពោះវៀន ដំណើរការបានល្អ។ 

៧/ គុណសម្បត្តិប្រឆាំងនឹងការរលាក៖ យោងតាមការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងដោយ Muniappan និង Sundararaj បានឲ្យដឹងថា ទំពាំងមានគុណសម្បត្តិខ្ពស់ ក្នុងការជួយប្រយុទ្ធប្រឆាំង នឹងការរលាកដូចជា ព្យាបាលដំបៅ និងរបួសផ្នែកខាងក្រៅផងដែរ។

៨/ ជួយដល់ជំងឺផ្លូវដង្ហើម៖ ការទទួលទានទំពាំង ឲ្យបានត្រឹមត្រូវធ្វើឲ្យវាមានប្រសិទ្ធភាពក្នុងការប្រឆាំង ទៅនឹងបញ្ហាផ្លូវដង្ហើមរបស់អ្នកបាន។

៩/ ព្យាបាលជំងឺក្រពះ៖ នៅក្នុងនោះផងដែរ ទំពាំងវាក៏ជួយព្យាបាលជំងឺក្រពះ បានយ៉ាងល្អ។

១០/ ជួយសម្អាតមុខរបួស៖ ទំពាំងក៏ត្រូវបានគេដឹងថា វាប្រើសម្រាប់សម្អាតមុខរបួសនិងដុំបៅផងដែរ។

១១/ សម្ពាធឈាមទាប៖ ទំពាំងមានផ្ទុកនូវជាតិប៉ូតាស្យូមខ្ពស់ ដែលផ្តល់អត្ថប្រយោជន៍ ក្នុងការកាត់បន្ថយសម្ពាធឈាមរបស់អ្នក៕ 

ទំពាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]