ភ្នំពេញ៖ ខៀវ សានសាណា ដែលទស្សនិកជនទទួលស្គាល់ថា ជាពិធីការនីតូចច្រលឹង ហើយអាចបត់បែនបានគ្រប់កម្មវិធី ថ្មីៗនេះ អ្នកនាងបានចូលរួមកិច្ចសម្ភាសន៍ជាមួយ MoMoPlay LONDON ដែលជាកន្លែងក្មេងលេងថ្មីមួយ រៀបចំតាមបែបផែននៃទីក្រុងឡុងដ៏ មានទីតាំងនៅផ្សារទំនើបសូរិយាជាន់ទី២។

ខៀវ សានសាណានិយាយមួយឃ្លានៅ MoMoPlay LONDON ចាក់បេះដូងអ្នកម្តាយ
MoMoPlay LONDON ក្នុងថ្ងៃសម្ភោធ

ក្នុងកិច្ចសម្ភាសន៍នោះអ្នកនាងបានបង្ហាញអារម្មណ៍អ្នកម្តាយដែលរវល់ម្នាក់ ស្ទើតែគ្មានពេលវេលាសម្រាកសម្រាប់ខ្លួនឯង និងក្រុមគ្រួសារថា ស្រ្តីជំនាន់នេះមិនត្រឹមតែមានតួនាទីជាម្តាយ ជាភរិយា ជាកូនរបស់ឪពុកម្តាយ ថែមទាំងចូលរួមចំនែកក្នុងសង្គមការងារដើម្បីរកថវិកាបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ។

មកដល់បច្ចុប្បន្ន អ្នកនាងពិតជាសប្បាយចិត្ត ជាមួយនិងភាពជោគជ័យនៅលើវិថីការងារជាពិធីការនីរបស់អ្នកនាង តែផ្ទុយមកវិញភាពជោគជ័យនោះគឺមិនបានផ្តល់សេចក្តីសុខគ្រប់គ្រាន់ឲ្យអ្នកនាងឡើយ។ អ្នកនាងបានបញ្ជាក់ថា មិនថាអ្នកនាងជោគជ័យយ៉ាងណានៅខាងក្រៅនោះទេ តែបែរជាគ្មានពេលវេលាសម្រាប់គ្រួសារ ជាពិសេសគឺពេលវេលាសម្រាប់ផ្តល់ភាពកក់ក្តៅឲ្យកូនៗ នោះគឺមិនមែនជាសេចក្តីសុខពិតប្រាកដនោះទេ ហើយឃ្លានេះគឺពិតជាចាក់បេះដូងអ្នកម្តាយគ្រប់រូបតែម្តង។

ខៀវ សានសាណានិយាយមួយឃ្លានៅ MoMoPlay LONDON ចាក់បេះដូងអ្នកម្តាយ

ដោយឡែក អ្នកនាងក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ ចំពោះកន្លែងក្មេងលេងដ៏ថ្មីសន្លាង MoMoPlay LONDON ថា គឺជាពិភពរីករាយមួយដែលពោពេញដោយផាសុកភាព សុវត្តិភាពសម្រាប់កុមារ។ អ្នកនាងក៏បានសរសើរចំពោះអ្នករៀបចំ ដែលបានបំពាក់នូវនូវឧបករណ៍ទំនើបៗ សប្បាយៗជាច្រើនដែលអាចជួយពង្រឹងប្រាជ្ញាស្មារតី ក៏ដូចជាអភិវឌ្ឍផ្នែកខួរក្បាលដល់កុមារ។

គួរបញ្ជាក់ផងដែរថាកន្លែងក្មេងលេង ដែលមានដើមកំណើតពីប្រទេសសិង្ហបុរី MoMoPlay LONDON នេះ បានបើកសម្ភោធជាផ្លូវការនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះជាមួយនិងតម្លៃសំបុត្រក្នុងការចូលលេង គឺត្រឹមតែ 12000រៀលសម្រាប់ថ្ងៃធម្មតា20000រៀលសម្រាប់ថ្ងៃចុងសប្តាហ៍ ក៏ដូចជាថ្ងៃបុណ្យនានា និង 4000រៀលសម្រាប់អ្នកមើលថែម្នាក់៕

MoMoPlay LONDON ក្នុងថ្ងៃសម្ភោធ
MoMoPlay LONDON ក្នុងថ្ងៃសម្ភោធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា