រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ឡេង មុន្នីរចនា បានត្អូញត្អែរពីការខ្សត់ការងារក្នុងពេលនាងវិលរកអាជីពសិល្បៈជាថ្មី ក្រោយបោះបង់ប៉ុន្មានឆ្នាំកន្លងមក ។ ឡេង មុន្នីរចនា សម្រេចដកខ្លួនចេញពីអាជីពចម្រៀង បន្ទាប់ពីនាងចូលរោងការជាមួយបុរសអ្នករកស៊ីមួយរូបកាលពីអំឡុងឆ្នាំ២០១៥ ធ្វើឲ្យតារារូបនេះបាត់មុខឈឹងពីវិស័យសិល្បៈ ។
បន្ទាប់ពីផ្តាច់ចំណងអាពាហ៍ពិពាហ៍អស់រយៈពេលជាង២ឆ្នាំមកនេះ ឡេង មុន្នីរចនា បានវិលមកចូលពិភពសិល្បៈជា បណ្តើរៗឡើងវិញ បើទោះបីជាពេលនេះនាងកំពុងក្តាប់ជំនួញផ្ទាល់ខ្លួននៅក្នុងដៃក៏ដោយ ។
ការវិលមកការងារសិល្បៈជាថ្មីឡើងវិញរបស់ឡេង មុន្នីរចនា ហាក់មិនសូវក្តោបក្តាប់ទីផ្សារបានច្រើនដូចមុនឡើយ បើទោះបីជានាងតែងតែបង្ហាញខ្លួនជាបន្តបន្ទាប់តាមកម្មវិធីនានារបស់អ្នកសិល្បៈដូចគ្នាក៏ដោយ ។
នាងឡេង មុន្នីរចនា បានអះអាងថា «ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនាងខ្ញុំមិនដែលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ឬកម្មវិធីអ្វីឡើយ តែអាជីពសិល្បៈមិនបានបោះបង់ទេ តែមិនដឹងយ៉ាងម៉េចគេមិនហៅ ដូច្នេះចេះតែស្ងាត់ទើបគេយល់ថានាងខ្ញុំបានឈប់ពីសិល្បៈ ។ ក្នុងអំឡុងពេលនេះនាងខ្ញុំនៅតែប្រកាសជាជំហរដដែលពីការវិលមកកាន់អាជីពសិល្បៈជាថ្មីឡើងវិញ ហើយនាងខ្ញុំនឹងមិនទៅណាឆ្ងាយពីសិល្បៈនេះដែរ» ។
ពាក់ពាក់ព័ន្ធបញ្ហាគ្រួសារវិញ ឡេង មុន្នីរចនា បានប្រកាសថា នាងលែងលះជាមួយស្វាមីរបស់នាងប្រហែលជា២ឆ្នាំមកហើយ ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ។ នាងមិនចង់រំលឹកពីបញ្ហានេះទេ ។
តារាចម្រៀងនាងឡេង មុន្នីរចនា ធ្លាប់អង្រួនលើឆាកតន្ត្រីនានាតាមរយៈការបកស្រាយបទចម្រៀងបែបយេយេ និងការស្លៀងយ៉ាងសិចស៊ីកាលពីអំឡុង១០ឆ្នាំមុន ។ ប៉ុន្តែនាងបានបាត់ខ្លួនពីអាជីពសិល្បៈជាច្រើនឆ្នាំ បន្ទាប់ពីនាងត្រូវបានគេដឹងថា បានចាប់ផ្តើមជីវិតគ្រួសារ និងបានដកខ្លួនឆ្ងាយពីសិល្បៈ ដោយចាប់យកអាជីពផ្សេងពីនេះដែលបានធ្វើឲ្យនាងមានជីវភាពហ៊ីហា ។ ឡេង មុន្នីរចនា បានពើបប្រទះស្នេហាមិនសមប្រកបចំនួនពីរលើក ដោយលើដំបូងបានកើតឡើងជាមួយបុរសអាណិកខ្មែរនៅកាណាដាបានមួយភ្លើងចំបើង ។ ចំណែកលើកទីពីរជាមួយបុរសអ្នករកស៊ីក្នុងស្រុកក៏មិនបានស្ថិតស្ថិរដូចគ្នា ។
បើទោះបីជាឡេង មុន្នីរចនា បានពើបប្រទះស្នេហាមិនសមប្រកប២ដងក៏ដោយ ប៉ុន្តែ នាងនៅតែបង្ហាញពីជីវិតឯកជនរបស់នាងបែបហ៊ឺហាដដែល ដោយនាងមានជំនួញនៅក្នុងដៃ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]