(ភ្នំពេញ)៖ ពិធីការិនី និងជាតារាសម្តែងវ័យជ្រេ កញ្ញា ឌួង ហ្សូរីដា តាមការកត់សម្គាល់ អាជីពសិល្បៈរបស់នាងបច្ចុប្បន្ន ហាក់មានភាពមមាញឹកច្រើន បូករួមជាមួយអាជីពរកស៊ីផ្ទាល់ខ្លួនខាងក្រៅស្ទើររកពេល សម្រាកគ្មាន។ ដោយសារតែរវល់ ជាមួយការងារកើបលុយពេកនោះ ទើបពេលខ្លះនាងមិនបានគិត ដល់បញ្ហាសុខភាព រហូតធ្លាក់ខ្លួនឈឺទាំងមិនដឹងខ្លួន នាពេលនេះ។

មុននេះបន្តិច ឌួង ហ្សូរីដា បានសរសេរភ្ជាប់ជាមួយវិក័យប័ត្រ បញ្ជាក់ចេញពីមន្ទីរពេទ្យថា «ពេលនេះខ្លួនបានធ្លាក់ខ្លួនឈឺ ទាក់ទងនឹងបញ្ហាភ្នែក។ ដូច្នេះត្រូវការសម្រាក ដើម្បីព្យាបាលជំងឺមួរយៈសិន ហេតុនេះសូមផ្អាក ការទទួលជួបភ្ញៀវមួយចំនួន និងបញ្ឈប់ការ Live វីដេអូនៅលើបណ្តាញ សង្គមហ្វេសប៊ុក!»។

ស្រីស្រស់ ឌួង ហ្សូរីដា បានបញ្ជាក់ថា «ការព្រមានដំណាក់កាលដំបូងលេង..! កុំចេះតែហ៊ាន..! កុំចេះតែពូកែខាងប្រើភ្នែកហ្នឹងពេក…។ ឥឡូវ Dr.(វេជ្ជបណ្ឌិត) ប្រាប់ថាឲ្យសំរាកភ្នែកខ្លះផង កុំឲ្យគ្នាធ្វើការហត់នឿយខ្លាំងពេក…! នេះគ្រាន់តែដាច់សរសៃឈាមភ្នាស់ភ្នែកខ្លះៗតើ…!»។

ពិធីការិនីរូបស្រស់ ឌួង ហ្សូរីដា បានបន្ថែមទៀតថា «សុំទោសផងណាសុំសំរាកពីការ Live និង ជួបភ្ញៀវមួយរយៈហើយ ព្រោះត្រូវឲ្យឆាប់ជាត្រូវហោះ ទៅថតការងារឲ្យគេនៅមួយអាទិត្យទៀត សង្ឃឹមថា វាឆាប់ជាផងចុះលោកអើយលោក»។

តាមរយៈការបង្ហាញនេះ កញ្ញា ឌួង ហ្សូរីដា ក៏ត្រូវបានមហាជនជាច្រើន បានផ្ញើរសាជូនពរឲ្យ ហ្សូរីដា ឆាប់ជាសះស្បើយពីជំងឺផងដែរ៕

ឌួង ហ្សូរីដា​
ឌួង ហ្សូរីដា​
ឌួង ហ្សូរីដា​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា