ថៃ៖ លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ជាតារាកំប្លែង ដែលតែងតែធ្វើឲ្យទស្សនិកជនផ្ទុះសំណើចជាមួយគ្រប់ពេល ក៏ព្រោះតែ ទេពកោសល្យរបស់លោក ដែលអាចធ្វើបាន ស្ទើរតែគ្រប់ជំនាញ មិនថាសម្តែង ពិធីករ កំប្លែង ឬតារាចម្រៀងនោះទេ។

ប្រិយមិត្តប្រហែលជាជ្រាបខ្លះហើយថា ម្តាយបង្កើតរបស់ រ៉ូលីន បានស្លាប់ទៅហើយក៏មែនពិត តែតារាកំប្លែង ប្រជាប្រិយម្នាក់នេះ នៅមានអ្នកម្តាយចិញ្ចឹម ដែលនៅស្រលាញ់ និងមើលថែទាំរូបខ្លួនបានយ៉ាងល្អតាំងពីតូចៗមកម៉្លេះ។

ស្រាប់តែប៉ុន្មាននាទីមុននេះ លោកបានបង្ហោះនូវវីដេអូមួយដែលលោកបានធ្វើដំណើរកម្សាន្តជាមួយម្ដាយទីពីររបស់លោកយ៉ាងសប្បាយរីករាយ ។

ទោះបីជាលោករវល់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏លោកនៅតែមានឆ្លៀតពេលកំដរអ្នកមានគុណរបស់លោកដែរ មើលទៅពិតជាកក់ក្ដៅយ៉ាងខ្លាំង៕

តោះទៅទស្សនារូបភាព និងវីដេអូទាំងអស់គ្នា!

លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន និងម្តាយចិញ្ចឹម
លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន​ និងម្តាយចិញ្ចឹម
លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន​ និងម្តាយចិញ្ចឹម
លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន និងម្តាយចិញ្ចឹម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន