នៅពេលបច្ចុប្បន្ននេះ ការសម្រាលកូនដោយសារការវះត្រូវបានគេពេញនិយមយ៉ាងខ្លាំង ដោយគេគិតថាមានភាពងាយស្រួល ហើយថែមទាំងអាចកំណត់ពេលកើតរបស់កូនបានផងដែរ។ តែតាមការពិតទៅ ការសម្រាលកូនដោយការវះកាត់ បើទោះបីជាវាមានភាពងាយស្រួល និងមានគុណប្រយោជន៍ច្រើនយ៉ាងណាក្តី តែទារក ឬក្មេងដែលធំឡើងដោយការវះកាត់ត្រូវបានគេដឹងថា អាចប្រឈមមុខនឹងបញ្ហាមួយចំនួនផងដែរ។

ដើម្បីជាចំណេះដឹង ​និងការតាមដានសិក្សាបន្ត យើងនឹងលើកយកបញ្ហាសុខភាពដែលអាចកើតឡើងបានចំពោះក្មេងដែលកើតចេញពីការវះកាត់ រួមមានដូចជា៖ 

នៅពេលបច្ចុប្បន្ននេះ ការសម្រាលកូនដោយសារការវះត្រូវបានគេពេញនិយមយ៉ាងខ្លាំង

# ប្រព័ន្ធភាពស៊ាំចុះខ្សោយ

តាមការសិក្សាស្រាវជ្រាវបានរកឃើញថា ទារកដែលសម្រាលតាមរយៈការវះកាត់អាចជាប់នូវប្រភេទបាក់តេរីម្យ៉ាងនៅក្នុងពោះវៀន បើទោះជាមេរោគអាចនឹងអស់ពីរាងកាយកុមារតាមការរីកធំលូតលាស់យ៉ាងណាក៏ដោយ តែមេរោគនៅតែបន្សល់នៅក្នុងខ្លួន។ ទាំងអស់នេះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់កុមារចុះខ្សោយ ថែមទាំងធ្វើឱ្យកោសិកា T-Cells ធ្លាក់ចុះ ដែលអាចជះឥទ្ធិពលដល់កុមាររហូតដល់ធំពេញវ័យ និងពេញរូបពេញរាងផងដែរ។

ដូច្នេះទារកដែលកើតពីការវះកាត់នឹងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយនឹងឆ្លងមេរោគផ្សេងៗជាពិសេសគឺជំងឺផ្តាសាយតែម្តង ខុសពីក្មេងដែលសម្រាលតាមទ្វារមាស គឺមានប្រព័ន្ធការពាររាងកាយស្រាប់ដែលអាចជួយធ្វើឱ្យចៀសឆ្ងាយពីមេរោគបាក់តេរី និងជំងឺអាឡែក្ស៊ីផ្សេងៗបានដោយងាយ។

ទារកដែលកើតពីការវះកាត់នឹងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយនឹងឆ្លងមេរោគផ្សេងៗជាពិសេសគឺជំងឺផ្តាសាយតែម្តង

# ងាយនឹងឆ្លងជំងឺគ្រុនក្តៅ និងជំងឺហឺត

តាមការសិក្សាមួយចំនួនបានបង្ហាញថា កុមារដែលកើតពីការវះកាត់ប្រមាណជា ២០ភាគរយ ដល់ទៅ ៣០ភាគរយ អាចប៉ះពាល់ដល់ផ្លូវដង្ហើមហើយវិវឌ្ឍន៍កើតជាជំងឺគ្រុនក្តៅ និងជំងឺហឺតច្រើនជាងកុមារដែលសម្រាលដោយធម្មតា។ បើទោះបីជាវាជាការសិក្សាមួយផ្នែកយ៉ាងណាក៏ដោយ ការយល់ដឹងបន្ថែមទៀតក៏ជាការល្អដែរ។ ម្យ៉ាងវិញទៀតតាមរយៈការសិក្សា និងគូសបង្ហាញបែបនេះដោយយោងតាមស្ត្រីដែលសម្រាលកូនដោយការវះកាត់អាចប្រឈមមុខជំងឺហឺត និងជំងឺធាត់បាន ហើយកុមារអាចឆ្លងពីម្តាយរយៈហ្សែនទាំងនេះ។

កុមារដែលកើតពីការវះកាត់ប្រមាណជា ២០ភាគរយ ដល់ទៅ ៣០ភាគរយ អាចប៉ះពាល់ដល់ផ្លូវដង្ហើមហើយវិវឌ្ឍន៍កើតជាជំងឺគ្រុនក្តៅ និងជំងឺហឺត

# ងាយនឹងកើតជំងឺធាត់

ការសិក្សាបានបង្ហាញដែរថា ក្មេងដែលកើតចេញពីការវះកាត់អាចប្រឈមមុខនឹងការកើតជំងឺធាត់ ជាងក្មេងដែលសម្រាលតាមរយៈទ្វារមាសដល់ទៅ ១៥ភាគរយ ដែលវាមិនមែនដោយសារតែការទទួលទានរបស់ម្តាយពេលដែលកំពុងតែពពោះនោះទេ។ តាមភាពជាក់ស្តែង ម្តាយដែលសម្រាលកូនដោយការវះកាត់អាចនឹងមានភាពឈឺចុកចាប់ខ្លាំងនៅក្នុងរាងកាយដែលគ្មានលទ្ធភាពបំបៅដោះកូនដោយខ្លួនឯងបាន ហើយការបៅដោះម្តាយមិនបានគ្រប់គ្រាន់នេះហើយ ដែលជាមូលហេតុធ្វើឱ្យកុមារអាចប្រឈមមុខនឹងជំងឺធាត់ខ្ពស់ទាំងពេលនៅវ័យកុមារ និងពេលធំពេញរូបរាង។ បើទោះជាវាគ្រាន់តែជាការសិក្សា ហើយមិនទាន់ទទួលស្គាល់នៅលើពិភពលោកក៏ដោយ ការប្រយ័ត្នប្រយែងមុនក៏ជាការល្អ។

ការសិក្សាបានបង្ហាញដែរថា ក្មេងដែលកើតចេញពីការវះកាត់អាចប្រឈមមុខនឹងការកើតជំងឺធាត់ ជាងក្មេងដែលសម្រាលតាមរយៈទ្វារមាសដល់ទៅ ១៥ភាគរយ

# ជំងឺទាក់ទងនឹងពោះវៀន (Celiac Disease)

ជំងឺទាក់ទងនឹងពោះវៀន ឬភាសាបច្ចេកទេសមានឈ្មោះថា Celiac Disease គឺជាជំងឺដែលរារាំងដល់ហ្សែនហើយធ្វើឱ្យខូចខាតដល់មុខងាររបស់ពោះវៀនធំ។ ជំងឺមួយនេះត្រូវបានគេរកឃើញភាគច្រើនកើតឡើងចំពោះអ្នកដែលកើតដោយការវះកាត់ ហើយថែមទាំងអាចប្រឈមមុខនឹងជំងឺផ្លូវទឹកនោមផងដែរ។

ជំងឺទាក់ទងនឹងពោះវៀន (Celiac Disease)រកឃើញភាគច្រើនកើតឡើងចំពោះអ្នកដែលកើតដោយការវះកាត់

# ជំងឺផ្សេងៗដទៃទៀត

ក្រៅពីបញ្ហាធំៗខាងលើ គេក៏បានរកឃើញថា ក្មេងដែលសម្រាលដោយការវះកាត់ អាចនឹងងាយឆ្លងមេរោគបាក់តេរិជាច្រើនដែលមិនត្រឹមតែ ងាយឆ្លងជំងឺផ្សេងៗ កើតអាឡែក្ស៊ី ជំងឺធាត់ និងជំងឺ Celiac នោះទេ តែក៏អាចបង្កជាជំងឺទឹកនោមផ្អែមប្រភេទទី១ បានផងដែរ។

ក្មេងដែលសម្រាលដោយការវះកាត់ អាចនឹងងាយឆ្លងមេរោគបាក់តេរិជាច្រើនដែលមិនត្រឹមតែ ងាយឆ្លងជំងឺផ្សេងៗ កើតអាឡែក្ស៊ី ជំងឺធាត់ និងជំងឺ Celiac នោះទេ តែក៏អាចបង្កជាជំងឺទឹកនោមផ្អែមប្រភេទទី១

អ្នកដែលកំពុងតែត្រៀមសម្រាលកូនដោយការវះកាត់ ឬអ្នកដែលបានកើតពីការវះកាត់ប្រហែលជាមានការបារម្ភចំពោះបញ្ហាដែលយើងបានលើកឡើង ប៉ុន្តែយើងនៅតែមានវិធីសម្រាប់ការពារ និងបង្ការបញ្ហាទាំងអស់នោះបានដូចខាងក្រោម៖

- ត្រូវចាប់ផ្តើមពង្រឹងប្រព័ន្ធភាពស៊ាំតាមបែបធម្មជាតិជាមុនសិន គឺការទទួលទានរបបអាហារដែលសម្បូរទៅដោយជីវជាតិចិញ្ចឹម និងវីតាមីនសំខាន់ៗច្រើនអាចជួយការពារ និងបង្ការពីការកើតជំងឺផ្សេងៗ ដែលរួមមានដូចជា អាហារដែលមានជាតិ ប្រូបាយអូទិក (Probiotics) ដូចជាទឹកដោះគោ ទឹកដោះគោជូរ សូកូឡាខ្មៅ និងអាហារជាច្រើនមុខទៀត រួមជាមួយអាហារដែលសម្បូរទៅដោយជាតិវីតាមីន។

ពង្រឹងប្រព័ន្ធភាពស៊ាំតាមបែបធម្មជាតិអាហារដែលមានជាតិ ប្រូបាយអូទិក (Probiotics) ដូចជាទឹកដោះគោ ទឹកដោះគោជូរ សូកូឡាខ្មៅ

- ត្រូវធ្វើការហាត់ប្រាណជាប្រចាំ គឺជារឿងសំខាន់បំផុតសម្រាប់សុខភាពទូទៅ និងការពាររាងកាយពីការយាយិពីជំងឺផ្សេងៗ។

- ជាចុងក្រោយនោះ គឺការឧស្សាហ៍តាមដានសុខភាពរបស់កូនតូចៗរបស់អ្នក ងាយស្រួលក្នុងការព្យាបាលឱ្យទាន់ពេលវេលា ហើយការតាមដានសុខភាពទាំងនេះក៏ត្រូវតែអនុវត្តផងដែរនៅពេលដែលមានវ័យធំលូតលាស់នោះ៕  

ត្រូវធ្វើការហាត់ប្រាណជាប្រចាំ

អ្នកអាចចូលអានអត្ថបទដែលមានប្រយោជន៍ទាក់ទងបន្ត៖ សម្រាលកូនតាមធម្មជាតិ ឬដោយការវះកាត់? អត្ថបទមួយនេះអាចជួយធ្វើឱ្យអ្នកសម្រេចចិត្តបាន!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]