ភ្នំពេញ៖ អតីតតារាសម្តែងដ៏ល្បីឈ្មោះ មួយរូបលោក យុត្ថារ៉ា ឆានី កាលពីពេលថ្មីៗនេះបានបង្ហោះសារមួយដែលបានទាក់ទងជាមួយនឹងការផ្អាកពីសិល្បៈ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល។

ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថាក្រោយពីលោក និងអតីតភរិយា អ្នកនាង ចនច័ន្ទ លក្ខិណា បានចែកផ្លូវដើររៀងខ្លួន ឃើញថាតារារូបនេះក៏បានបាត់មុខពីសិល្បៈ មិនសូវមានមុខចេញសម្តែងដូចកាលពីមុននោះទេ។

ដោយឡែក នៅក្នុងសង្គមយើងបច្ចុប្បន្ននេះ តារាជាបុគ្គលសាធារណៈ ដែលទោះពួកគេធ្វើអ្វីក៏ស្ថិតក្នុងកែវភ្នែកអ្នកគាំទ្រដែរ នៅពេលដែលធ្វើអ្វីក៏មានការរិះគន់ផ្សេងៗ។

យ៉ាងណាមិញ ការបាត់មុខរបស់តារារូបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនក៏មានការងឿងឆ្ងល់មិនស្ទើរដែរ ដូច្នោះលោកក៏បានបកស្រាយពីបញ្ហាមួយចំនួនដែលធ្វើជាតារា ជាមួយនឹងហេតុផលមួយចំនួន។

ក្នុងនោះលោកបាននិយាយយ៉ាងដូច្នោះថា៖ «កើតមកក្លាយជាបុគ្គលសាធារណៈពិតជាគ្មានសេរីភាពសោះ ហើយរងនូវគំនាបផ្លូវចិត្ត ! លោកអ្នកដឹងទេថា មនុស្សទូទៅចង់បានណាស់សេរីភាព? តែត្រូវមានព្រំដែនវាដែរ ! គ្រប់ពេលវេលាមានតែយកចិត្តមនុស្សទូទៅដាក់ក្នុងបេះដូងខ្លួនឯង ចំណែកមនុស្សទូទៅមិនដែលយក ចិត្តយើងដាក់ក្នុងបេះដូងពួកគាត់ទេ កត្តាទាំង នេះហើយដែលធ្វើឲ្យខ្ញុំបង្ខំចិត្តដកខ្លួនកាន់តែឆ្ងាយពី បុគ្គលសាធារណៈ ! តើលោកអ្នកយល់ពីអារម្មណ៍ មួយនេះទេ ? សូមអធ្យាស្រ័យចំពោះអ្នកដែលគាំទ្រនិងធ្លាប់បានគាំទ្រ»

លោក យុត្ថារ៉ា ឆានី និងកូនស្រី
លោក យុត្ថារ៉ា ឆានី និងកូនស្រី
លោក យុត្ថារ៉ា ឆានី
លោក យុត្ថារ៉ា ឆានី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុត្ថារ៉ា ឆានី