ភ្នំពេញ៖ តារាសម្ដែងស្រី​ ដែលទើបតែរះថ្មី កញ្ញា ណាតាយ៉ា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម  ហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញ រូបភាពឡាន ទំនើបរបស់នាង បានបង្ហោះក្នុងគណនីហ្វេសប៊ុក កាលពីម្សិលមិញនេះ។

តួយ៉ាងណា ឡានថ្មីមួយគ្រឿងនេះ ត្រូវបានគេដឹងថា ជាស៊េរីឡានម៉ាក Hirrier ឆ្នាំ២០១៥ ដែលមានតម្លៃខ្ពស់រហូតដល់ទៅជិត ១០ម៉ឺនដុល្លារ ហើយភាគច្រើន កម្រ មានតារាណា ប្រើប្រាស់ឡានម៉ូដែល នេះណាស់។

ជាងនេះទៅទៀត  តួស្រីល្បីក្នុងរឿង «ឆន្ទា» រូបនេះ ក៏បានធ្វើការទិញ រថយន្តស៊េរីទំនើប នេះដោយផ្ទាល់ ពីប្រទេស ជប៉ុន ជាហេតុធ្វើឲ្យមហាជន កោតសរសើរជាខ្លាំង ព្រោះ ណាតាយ៉ា​ ចូលប្រឡូក សិល្បៈមិនបានប៉ុន្មានផង នាងហ៊ានចំណាយលុយ រាប់ម៉ឺនដុល្លារ ទិញសុទ្ធ តែរថយន្ត ទំនើប ម៉ូដែលកប់ពពកតែម្ដង៕

ចង់ជ្រាច្បាស់ទស្សនា វីដេអូខាងក្រោម៖ 

តារាសម្ដែងស្រី​ ដែលនឹងទើបតែរះថ្មី កញ្ញា ណាតាយ៉ា
តារាសម្ដែងស្រី​ ដែលនឹងទើបតែរះថ្មី កញ្ញា ណាតាយ៉ា
តារាសម្ដែងស្រី​ ដែលនឹងទើបតែរះថ្មី កញ្ញា ណាតាយ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]