ភ្នំពេញ៖ អតីតតារាសម្ដែងល្បីឈ្មោះលោក យុត្ថារ៉ា ឆានី បានឈប់ពីសិល្បៈអស់រយៈពេលជាយូរមកហើយ ប្រិយមិត្តប្រាកដជាស្គាល់គាត់ច្បាស់ តាមរយៈវីដេអូចម្រៀង និងភាពយន្តជាច្រើនដែលលោកបានសម្ដែង សុទ្ធតែទទួលបានការគាំទ្រខ្លាំងមែនទែន ។

បន្ទាប់ពីបែកបាក់គ្រួសារ លោក យុត្ថារ៉ា ឆានី និងអ្នកនាង ចនច័ន្ទ លក្ខិណា ក៏បានបន្សល់ចំណងដៃកូនស្រីយ៉ាងស្រស់ស្អាត ម្នាក់ផងដែរ។ ហើយបច្ចុប្បន្នទំនាក់ទំនងអ្នកទាំងពីរ នៅតែល្អ ប្រៀបដូចបងប្អូនដូច្នេះដែរ។

ទោះបីលោកបាត់មុខពីសិល្បៈ តែលោកនៅតែបង្ហាញមុខជារឿយៗតាម រយៈបណ្ដាញសង្គមហ្វេសប៊ុក បែបនេះហើយ បានជាប្រជាប្រិយភាពរបស់លោកនៅតែមាន ទោះបីជាមិនសូវដូចមុនក៏ដោយ ។

ស្រាប់តែប៉ុន្មានម៉ោងមុននេះ បានបែកធ្លាយរូបថតលោក កាលពីមុន ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមែនទែន ជាក់ស្ដែងចំពោះអ្នលខ្លះ ដែលមិនធ្លាប់បានឃើញរូបលោកពីមុន បាននិយាយថា លោកកាលនៅកម្លោះ ពិតជាសង្ហា មិនធម្មតាមែន៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

លោក យុត្ថារ៉ា ឆានី នាពេលបច្ចុប្បន្ន
លោក យុត្ថារ៉ា ឆានី ពីមុន និងពេលបច្ចុប្បន្ន
លោក យុត្ថារ៉ា ឆានី ពីមុន និងពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុត្ថារ៉ា ឆានី