សឹង្ហបុរី៖ កាលពីថ្មីៗនេះ ពិធីករលោក អ៊ឹម ជីវ៉ា និងតារាកំប្លែងកញ្ញា យេយេ បាននាំគ្នាធ្វើដំណើរកម្សាន្ត ទៅប្រទេសសឹង្ហបុរី យ៉ាងសប្បាយរីករាយ អស់រយៈពេលជាច្រើនថ្ងៃ។

យ៉ាងណាមិញ អំឡុងពេលដែលអ្នកទាំង២ ព្រមទាំងមិត្តភក្តិរបស់ពួកគេ ធ្វើដំណើរកម្សាន្តនោះ ពួកគេក៏បានធ្វើរឿងមួយ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមឃើញហើយ អត់ទ្រាំទប់សំណើចមិនបាន។

ក្នុងនោះដែរ ទាំងនេះដោយផ្អែកលើ គណនីហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះវីដេអូ និងរូប២សន្លឹក អមជាមួយ Caption ថា៖ “ហេតុតែចង់ទៅលេងស្រុកគេ។ មើលវីដេអូ នេះឲ្យហើយទៅបងប្អូនមិត្ត Facebook។ បើចង់ទៅលេងសាំងហ្គាពួ បានយូរថ្ងៃហើយអស់លុយតិច ទាល់តែខ្ចប់មីកំប៉ុងនិងត្រីខទៅតាម !! ព្រោះនៅស្រុកសាំងហ្គាពួ នេះពិបាកហូប ពិបាកផឹកណាស់ ទឹកសុទ្ធមួយដប៣$។ ជិះតាក់ស៊ីម្តងអស់អង្ករមួយប៉ាវ អ្នកសុំទានគេសុំឯងម្តង២$ ឲ្យ១$មិនយកទៀត។ គ្រាន់តែដេកនៅសាំងហ្គាពួបួនប្រាំយប់ចង់គ្រុនរងារ ចឹងចុងក្រោយគ្មានអីដែលល្អនិង ស្រួលរស់នៅជាងស្រុកខ្មែរ ខ្ញុំឡើយ”។

ទោះជាយ៉ាងណាក្តី ពួកគេធ្វើបែបនេះ ក៏ព្រោះតែនៅប្រទេសសឹង្ហបុរី គ្រប់របស់ទាំងអស់គឺសុទ្ធតែមាន តម្លៃថ្លៃ ដូច្នេះហើយមានតែវិធីនេះទេ ទើបអាចឲ្យពួកគេសន្សំសំចៃថវិកាបានច្រើន ក្នុងការចំណាយផ្សេងៗនៅក្នុងប្រទេសនោះ។ អ្វីដែលពិសេស ទាំងនេះក៏ជាវិធីមួយដ៏ល្អ សម្រាប់បងប្អូនមួយចំនួន ដែលមិនចង់ចាយអស់លុយច្រើន ពេលទៅដើរលេងនៅប្រទេសដ៏ទំនើបមួយនេះ៕ 

ទស្សនាវីដេអូខាងក្រោម៖

កញ្ញា យេយេ
លោក អ៊ឹម ជីវ៉ា និង កញ្ញា យេយេ
លោក អ៊ឹម ជីវ៉ា កញ្ញា យេយេ និងមិត្តភក្តុិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យេយេ