រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ទៅ​ប៉ះ​រ៉ឺ​ម៉ក​ដឹក​បន្លែ​រង​ការ​ខូចខាត​បន្តិចបន្តួច​ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ​បាន​ព្យាយាម​បើក​រត់គេច​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ព្រួត​វាយ​បែក​មាត់​ហូរ​ឈាម ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ព្រឹក ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវ​៣៣៦​កែង​នឹង​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ទៅ​ប៉ះ​រ៉ឺ​ម៉ក​ដឹក​បន្លែ​រង​ការ​ខូចខាត​បន្តិចបន្តួច​ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ​បាន​ព្យាយាម​បើក​រត់គេច​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ទៀត​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​មួយ​គ្រឿង​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ ភ្នំពេញ ២AJ-៤១០៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​​បើក​រេ​ពេញ​ផ្លូវ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​ប៉ះ​នឹង​រ៉ឺ​ម៉ក​ដឹក​បន្លែ​​មួយ​គ្រឿង​ដែល​ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច តែ​រថយន្ត​បង្ក​មិន​​បាន​ឈប់​ចុះ​មក​ដោះស្រាយ​គ្នា​នោះ​ទេ គឺ​បាន​ព្យាយាម​បើក​រត់គេច​ត្រូវ​ប្រជាពលរដ្ឋ​បើក​ដេញ​​តាម​ពីក្រោយ​រហូត​ដល់​ចំណុច​ផ្លូវ​ទល់​២៦១ ខាងត្បូង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​ចម្ងាយ​៨០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ទើប​អាច​ស្ទាក់​ចាប់​បាន ។

ពេល​នោះ​រថយន្ត​បង្ក​បាន​ព្យាយាមរ​យ៉ែ​រថយន្ត​ថយក្រោយ​ទៅ​បុក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដែល​បើក​ដេញ​តាម​ពីក្រោយ​មួយ​គ្រឿង​ម៉ាក គុប​ជ្រុង ពណ៌​ខៀវ អត់​មាន​ស្លាក​លេខ

ពេល​នោះ​រថយន្ត​បង្ក​បាន​ព្យាយាមរ​យ៉ែ​រថយន្ត​ថយក្រោយ​ទៅ​បុក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដែល​បើក​ដេញ​តាម​ពីក្រោយ​មួយ​គ្រឿង​ម៉ាក គុប​ជ្រុង ពណ៌​ខៀវ អត់​មាន​ស្លាក​លេខ ដែល​ឈប់​ខាងក្រោយ​រថយន្ត​បង្ក​បណ្តាល​ឱ្យ​រង​ខាង​ខូចខាត​បន្តិចបន្តួច ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេច​បន្ត​ទៀត​ទៅ​តាម​បណ្តោយ​ផ្លូវ​២៦១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បាន​ប្រមាណ​១០០​ម៉ែត្រ​ពី​កន្លែង​នោះ​រថយន្ត​បង្ក​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​បុក​គូ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AD-៣១៣៣ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​ធ្លាក់​កាង​ខាងក្រោយ ហើយ​រថយន្ត​បង្ក​នៅ​តែ​មិន​ព្រម​ឈប់​ចុះ​មក​ដោះស្រាយ​ទេ គឺ​បាន​បើក​រត់គេច​ខ្លួន​បន្ត​ទៀត​ទាំង​ស្ថានភាព​រេ​ពេញ​ផ្លូវ​ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សមត្ថកិច្ច​មូលដ្ឋាន​បើក​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ចំណុច​ការដ្ឋាន​កំពុង​សាងសង់​ស្ពាន​អាកាស​នៅ​ស្តុ​ប​ផ្សារ​ដី​ហុយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រាប់តែ​រថយន្ត​បង្ក​បើក​ឡើង​ទៅ​ខាងលើ​ស្ពាន​នោះ​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន​បណ្តាល​ឱ្យ​រថយន្ត​បង្ក​បែក​កង់​ទៅ​មុខ​លែង​រួច ។

បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ទៅ​ប៉ះ​រ៉ឺ​ម៉ក​ដឹក​បន្លែ​រង​ការ​ខូចខាត​បន្តិចបន្តួច​ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ​បាន​ព្យាយាម​បើក​រត់គេច​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ទៀត​

ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ដែល​បើក​ដេញ​តាម​រថយន្ត​បង្ក​បាន​ផ្ទុះ​កំហឹង និង​បាន​នាំ​គ្នា​យក​ដុំ​ថ្ម​វាយ​ទៅ​លើ​រថយន្ត​បង្ក​បណ្តាល​ឱ្យ​បែក​កញ្ចក់​ខាង​មុខ និង​ខាងក្រោយ និង​វាយ​ទៅ​លើ​អ្នកបើកបរ​រថ​យន្ត​​បង្ក​បណ្តាល​ឲ្យ​រង​របួស​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ស្រោច​ខ្លួន ។ ក្រោយ​ពេល​កើតហេតុ​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​រួម​ទាំង​​​ម៉ូតូ​រង​រង​គ្រោះ និង​រថយន្ត​រង​គ្រោះ​ចំនួន​ពីរ​គ្រឿង​ទៀត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរា​ចរណ៍​​​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​​ក្រោយ ចំណែក​រ៉ឺ​ម៉ក​ដឹក​បន្លែ​ខូចខាត​តិចតួច​មិន​បាន​ទាមទារ​សំណង​ទេ ៕

ក្រោយ​ពេល​កើតហេតុ​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​រួម​ទាំង​​​ម៉ូតូ​រង​រង​គ្រោះ និង​រថយន្ត​រង​គ្រោះ​ចំនួន​ពីរ​គ្រឿង​ទៀត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរា​ចរណ៍​​​ផ្លូវគោក​
ប្រជាពលរដ្ឋ​ដែល​បើក​ដេញ​តាម​រថយន្ត​បង្ក​បាន​ផ្ទុះ​កំហឹង និង​បាន​នាំ​គ្នា​យក​ដុំ​ថ្ម​វាយ​ទៅ​លើ​រថយន្ត​បង្ក​បណ្តាល​ឱ្យ​បែក​កញ្ចក់​ខាង​មុខ និង​ខាងក្រោយ និង​វាយ​ទៅ​លើ​អ្នកបើកបរ​រថ​យន្ត​​បង្ក​បណ្តាល​ឲ្យ​រង​របួស​បែក​មុខ​បែក​មាត់​ហូរ​ឈាម​
ក្រោយ​ពេល​កើតហេតុ​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​រួម​ទាំង​​​ម៉ូតូ​រង​រង​គ្រោះ និង​រថយន្ត​រង​គ្រោះ​ចំនួន​ពីរ​គ្រឿង​ទៀត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរា​ចរណ៍​​​ផ្លូវគោក​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]