ភ្នំពេញ៖ តារាសម្តែងដែលធ្លាប់ ទទួលប្រជាប្រិយភាពខ្លាំង កាលពីប៉ុន្មានឆ្នាំមុន អ្នកនាង ឌុច សោភា ពេលនេះនាង កំពុងតែត្រៀមខ្លួន បង្ហាញវត្តមានជាថ្មី នៅក្នុងខ្សែភាពយន្តមួយ បន្ទាប់ពីនាងបានបាត់មុខ ពីសិល្បៈអស់រយៈពេលយ៉ាងយូរ។

យ៉ាងណាមិញ ទាំងនេះដោយផ្អែកទៅលើ គណនីហ្វេសប៊ុកផ្លូវការរបស់ អ្នកនាង ដែលបានបង្ហោះរូបមួយសន្លឹក អមជាមួយ Caption កាលពីថ្មីៗនេះថា៖ “ការងារថ្មី ដើមឆ្នាំ២០១៨ ស្អែកប្រយុទ្ធ”។

ក្នុងនោះដែរ បន្ទាប់ពីឃើញបែបនេះហើយ មហាជនមួយចំនួន ជាពិសេសអ្នកគាំទ្ររបស់នាង ពិតជាសប្បាយចិត្តមែនទែន ដែលឃើញការវិលរបស់នាងជាថ្មី នៅក្នុងវិថីសិល្បៈ។ ហើយអ្នកគាំទ្រមួយចំនួន ក៏កំពុងតែអន្ទះសារ ចង់មើលរឿងរបស់អ្នកនាង ក្នុងពេលឆាប់ៗនេះផងដែរ៕  

ឌុច សោភា
ឌុច សោភា
ឌុច សោភា
រូបភាពដែល ឌុច សោភា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា