ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា មួយរយៈពេលប៉ុន្មានខែកន្លងផុតទៅនេះ ម្ចាស់ពានរង្វាន់ The Voice Cambodia ប៊ុត សីហា បានបាត់មុខអស់ពេលជាយូរ ហាក់ដូចជាមិនសូវមានចម្រៀងចេញច្រើនដូចតារាដទៃទៀត។

ក្រោយពីការវិលមកវិញ របស់លោក ឃើញថាតារាចម្រៀង និងម្ចាស់ពានរង្វាន់ លោក ប៊ុត សីហា ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការអាណិតអាសូរដល់លោកជាខ្លាំង នៅពេលដែលឃើញលោក បែរជាធ្លាក់ខ្លួនច្រៀងតាមរោងការ។ 

ម្ចាស់ពានរង្វាន់ The voice Cambodia ប៊ុត សីហា

ជាការពិតណាស់ មកទល់នឹងពេលនេះ ក៏នៅតែមិនមានអ្នកណាម្នាក់ ដឹងច្បាស់ពីមូលហេតុដែលលោកធ្លាក់ខ្លួនបែបនេះនោះទេ។ ប៉ុន្តែ ទោះជាយ៉ាងណាអ្នកគាំទ្រក៏រង់ចាំ និងចង់ដឹងពីហេតុផលច្បាស់លាស់ដែលចេញពីមាត់របស់លោក។

ជាក់ស្តែងកាលពីថ្មីៗនេះ លោក ប៊ុត សីហា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀត និងចាប់ផ្តើមផ្ទុះការសង្ស័យថា ម្ចាស់ពានរង្វាន់រូបនេះ កំពុងតែពិភាក្សាគ្នា ពីរឿងចូលផលិតកម្មថោន។

បើយោងតាមគណនីហ្វេសប៊ុក តារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី ដែលជាតារាចម្រៀងក្នុងផលិតកម្មថោន បានបង្ហោះរូបថត ជាមួយនឹងក្រដាសឯកសារប៉ុន្មានសន្លឹកនៅលើតុនោះ ទើបធ្វើឲ្យមានការសង្ស័យយ៉ាងដូច្នោះ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ 

ម្ចាស់ពានរង្វាន់ The Voice Cambodia ប៊ុត សីហា
ម្ចាស់ពានរង្វាន់ The Voice Cambodia ប៊ុត សីហា
ម្ចាស់ពានរង្វាន់ The Voice Cambodia ប៊ុត សីហា
ម្ចាស់ពានរង្វាន់ The Voice Cambodia ប៊ុត សីហា
ម្ចាស់ពានរង្វាន់ The Voice Cambodia ប៊ុត សីហា
រូបដែលគេសង្ស័យថា ម្ចាស់ពានរង្វាន់ ប៊ុត សីហា កំពុងចុះកុងត្រាជាមួយថោន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា