ថៃ៖ ក្រោយរៀបការរួចកាលពីពាក់កណ្តាលឆ្នាំ ២០១៦ កន្លងទៅនេះ អតីតពិធីការិនីអ្នកនាង ថន តារា បងស្រីបង្កើតរបស់កញ្ញា ថន លក្ខិណា បានទៅរស់នៅក្នុងប្រទេសថៃតាមលោក លោក ណាវៈរ៉ាត់ យូហំរ៉ុង ដែលជាស្វាមីមានមុខនាទីការងារជាមន្ត្រីមួយរូបក្នុងជួររាជរដ្ឋាភិបាលថៃ។

ហើយមួយរយៈពេលចុងក្រោយថ្មីៗនេះ បែរជាមានការលេចឮដំណឹងថាអ្នកនាង ថន តារា និងស្វាមីមានរឿងមិនយល់ចិត្តគ្នា និងបានរស់នៅឆ្ងាយពីគ្នាប៉ុន្មានខែមកហើយ។

ជាក់ស្តែងអ្នកនាង ថន តារា គឺបានបង្ហាញមុខជាញឹកញាប់ពិតមែន នៅប្រទេសខ្មែរ ជាមួយនឹងប្អូនស្រីរបស់ខ្លួនកញ្ញា ថន លក្ខិណា។

អ្នកនាង ថន តារា ពេលនៅស្រុកខ្មែរជាមួយកញ្ញា ថន លក្ខិណា
អ្នកនាង ថន តារា ពេលនៅស្រុកខ្មែរជាមួយកញ្ញា ថន លក្ខិណា

ប៉ុន្តែម្សិលមិញនេះ នៅលើហ្វេសប៊ុករបស់លោក ណាវៈរ៉ាត់ យូហំរ៉ុង បាន Live វីដេអូផ្ទាល់ បង្ហាញពីសកម្មភាពខ្លួនទៅទទួលភរិយា អ្នកនាង ថន តារា ដល់ព្រលានយន្តហោះតែម្តង ក្នុងដំណើររបស់នាងពីប្រទេសកម្ពុជា ទៅប្រទេសថៃវិញ។

ក្នុងនោះដែរអ្នកនាង ថន តារា ពិតជាមានភាពរីករាយយ៉ាងខ្លាំងពេលដែលឃើញស្វាមី និងកូនប្រុស មកទទួលខ្លួនដល់ព្រលានយន្តហោះដូច្នេះ។

ហើយនេះក៏អាចបញ្ជាក់បានថា អ្នកទាំងពីរ មិនបានបែកគ្នា​ឬមិនត្រូវគ្នា ដូចអ្វីដែលគេបាននិយាយនោះទេ គឺពួកគេ នៅតែស្រលាញ់គ្នាដូចដើម៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះដូចតទៅ៖  

អ្នកនាង ថន តារា និងស្វាមី​ ក្នុងថ្ងៃរៀបការ
អ្នកនាង ថន តារា និងស្វាមី​ ក្នុងថ្ងៃរៀបការ
អ្នកនាង ថន តារា និងស្វាមី​ ព្រមទាំងកូនប្រុស
អ្នកនាង ថន តារា និងស្វាមី​
ស្វាមី ថន តារា ទៅទទួលនាង ដល់ព្រលានយន្តហោះម្សិលមិញ
ស្វាមី ថន តារា ទៅទទួលនាង ដល់ព្រលានយន្តហោះម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]