កូរ៉េខាងត្បូង៖ សល់តែរយៈពេលមួយថ្ងៃទៀត សមាជិកម្នាក់ នៅក្នុងក្រុមចម្រៀងដ៏ល្បីBIG BANG លោក Taeyang នឹងចូលរោងការ ជាមួយនឹងមិត្តស្រីដំបូង និងចុងក្រោយគេបង្អស់ គឺនាង Min Hyo Rin។

អ្វីគ្រប់យ៉ាង នៅក្នុងពិធី និងរួមទាំងកន្លែង ក៏បានរៀបចំ សព្វគ្រប់ទៅហើយដែរ នៅតែរង់ចាំ កូនក្រមុំ កូនកម្លោះ ដ៏ស្រស់ស្អាត និងស្រស់សង្ហា តែប៉ុណ្ណោះ។

ប៉ុន្តែនៅក្នុងនោះក៏មានអ្នកគាំទ្រជាច្រើននាក់ ពិតជាចង់ដឹងថា តើចិញ្ចៀនរៀបការរបស់ពួកគេ អស្ចារ្យ និងមានតម្លៃប៉ុណ្ណាទៅ ព្រោះថា អ្នកទាំងពីរ​សុទ្ធសឹងតែ តារាលំដាប់ ដូច្នេះចិញ្ចៀនរបស់ពួកគេ ប្រហែលមិនធម្មតានោះឡើយ។

យោងតាមប្រភពព័ត៌មាន បានបើកបង្ហាញ នូវតម្លៃ និងម៉ូតចិញ្ចៀនរបស់ អ្នកទាំងពីរ ដែលតាមការពិតទៅ ចិញ្ចៀនរបស់ពួកគេ គឺមានម៉ូតធម្មតាតែប៉ុណ្ណោះ ដែលមិនមែនជាចិញ្ចៀន តម្លៃរាប់ម៉ឺនដុល្លារទេ តែជាចិញ្ចៀន ប្រ៊េនChanel ត្រូវបានរចនាម៉ូតយ៉ាងស្រស់ស្អាត ដោយមានបង្កប់ឈ្មោះ ប្រ៊េន នៅផ្នែកខាងក្នុង នៃចិញ្ចៀន។

ចំពោះតម្លៃចិញ្ចៀនរបស់ លោក មានតម្លៃ ៣,៣៥០ដុល្លារ  និងរបស់នាង Min Hyo Rin មានតម្លៃ ២,៤៥០ ដុល្លារ។

ជាមួយគ្នានោះដែរ​ ម៉ូត និងរួមទាំងតម្លៃ ចិញ្ចៀន របស់នាង​ Min Hyo Rin និង លោក Taeyang បានធ្វើឲ្យគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមិននឹកស្មានថា ពួកគេ ជ្រើសរើសចិញ្ចៀនសាមញ្ញ ក្នុងថ្ងៃពិសេសបែបនេះសោះ៕ 

Taeyang និងអនាគតភរិយា
Taeyang និងអនាគតភរិយា
Taeyang និងអនាគតភរិយា
Taeyang និងអនាគតភរិយា
ចិញ្ចៀនរបស់ Min Hyo Rin
ចិញ្ចៀនរបស់ Taeyang
តម្លៃចិញ្ចៀនរបស់ អ្នកទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]