ភ្នំពេញ៖ ប្រជាប្រិយភាពរបស់តារាចម្រៀងស្រី ល្បីសឹងគ្រប់បទ អ្នកនាង ពេជ្រ សោភា កំពុងស្ទុះខ្លាំងឡើងជាលំដាប់ តាមរយៈបទចម្រៀងថ្មីៗ អមនឹងក្បាច់រាំ ប្លែកៗគួរជាទីចាប់អារម្មណ៍ សម្រាប់ប្រិយមិត្ត ពិសេសមិត្តៗយុវវ័យ។

ស្របពេលការគាំទ្រ មានខ្លាំងបែបនេះ ចំពោះទីផ្សារការងារសិល្បៈ និងរបររកស៊ីរបស់អ្នកនាងវិញ ក៏មានភាពមមាញឹក ខ្លាំងមិនធម្មតាដែរ។

ប៉ុន្តែ អ្វីដែលគួរឲ្យសរសើរនោះ បើទោះបីជាខ្លួនរវល់សឹងគ្មានពេលសម្រាក យ៉ាង​ណាក្ដី ក៏តារាស្រីលំដាប់ជួរមុខរូបនេះ នៅតែឆ្លៀតរកពេល ធ្វើខួបកំណើតជូន សង្សារសំណព្វចិត្ត ពោលគឺលោក ឆឹម សក្កដា មិនឲ្យគូស្នេហ៍ខកចិត្តឡើយ។

លើសពីនេះ អ្នកនាង ក៏មិនភ្លេច ប្រើពាក្យជូនពរយ៉ាង ផ្អែមល្ហែមតាមរយៈវីដេអូដែលខ្លួនបានបង្ហោះលើបណ្ដាញសង្គម ដើម្បីបញ្ជាក់ឲ្យមិត្តប្រុសខ្លួនបាន ដឹងពីទំហំចិត្ត នៃក្ដីស្រលាញ់ ដែលនាងមានចំពោះ លោក យ៉ាងពេញទំហឹងទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនា វីដេអូទាំងអស់គ្នា៖ 

ពេជ្រ សោភា រវល់ខ្លាំងយ៉ាងណា ក៏មិនភ្លេចថ្ងៃកំណើត មិត្តប្រុសបណ្ដូលចិត្ត
ពេជ្រ សោភា រវល់ខ្លាំងយ៉ាងណា ក៏មិនភ្លេចថ្ងៃកំណើត មិត្តប្រុសបណ្ដូលចិត្ត
ពេជ្រ សោភា រវល់ខ្លាំងយ៉ាងណា ក៏មិនភ្លេចថ្ងៃកំណើត មិត្តប្រុសបណ្ដូលចិត្ត
កញ្ញា ពេជ្រ​ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា