ភ្នំពេញ៖ សុគន្ធ និសា ជាតារាចម្រៀងស្រីមួយរូប ដែលអាចនិយាយបានថា នៅតែខ្លាំង នៅក្នុងពិភពសិល្បៈ បើទោះបីជាអ្នកនាង បានចូលសិល្បៈយូរឆ្នាំក៏ដោយ។

ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា ក្រៅពីអាជីពជាអ្នកចម្រៀង សុគន្ធ និសា ក៏ជា តារាសម្តែងមួយរូប ក្នុងផលិតកម្មហង្សមាស ដែលនាងបានថតរឿងភាគ២ ដែលរឿងទីមួយ ត្រូវបានបញ្ចប់ កាលពីប៉ុន្មានថ្ងៃមុននេះ។

ចំពោះរឿង «សិសិររដូវក្នុងបេះដូង» ដែលអ្នកនាង សុគន្ធ និសា បានដើរតួ ជាមួយនឹង លោក ឆន សុវណ្ណរាជ គឺទទួលបានការគាំទ្រខ្លាំង លើសពីការរំពឹងទុក ដោយសារតែ រូបនាង បានដាក់មនោសញ្ចេនា យ៉ាងជ្រាលជ្រៅ ទើបធ្វើឲ្យ រឿងចេញមក មានការចាប់អារម្មណ៍ខ្លាំង។

ជាពិសេសមានរឿងមួយ ដែលអ្នកមិនដែលដឹង ដោយរថយន្ត ម៉ាក Rang Rover តាមការពិតជា របស់សុគន្ធ និសា តែដោយសារតែ ទឹកចិត្តនាង ទៅលើផលិតកម្ម នាងសុខចិត្ត យករថយន្តរបស់ខ្លួន ថតសម្តែង។ ជាពិសេស ឡានមួយគ្រឿងនេះ គឺចេញថតច្រើនជាងគេ ជាងម៉ូតរថយន្តផ្សេងៗ នៅក្នុងសាច់រឿង នេះបើតាមប្រភពជិតស្និទ្ធបានប្រាប់មកខ្មែរឡូត

ពិតជាមិនធម្មតាមែន សុគន្ធ និសា ហ៊ានលះបង់រថយន្ត របស់ខ្លួន ក្នុងការថតរឿង ព្រោះថា មានតារាភាគតិចណាស់ ដែលធ្វើបែបនេះ ដោយគេខ្លាច រថយន្តរបស់គេមានបញ្ហា ឬខូចខាត ទើបក្នុងសាច់រឿង កម្រឃើញរថយន្តរបស់ តារា យកទៅថតខ្លាំងណាស់៕

តារាចម្រៀងស្រី សុគន្ធ និសា
តារាចម្រៀងស្រី សុគន្ធ និសា
តារាចម្រៀងស្រី សុគន្ធ និសា
តារាចម្រៀងស្រី សុគន្ធ និសា
រថយន្ត របស់តារាចម្រៀងស្រី សុគន្ធ និសា ក្នុងសាច់រឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា