ភ្នំពញ៖ ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលនៅមុននេះ ប្អូនប្រុសរបស់តារាចាស់វស្សា អ្នកនាង ចនច័ន្ទ លក្ខិណា បានបង្ហោះសារលើបណ្ដាញសង្គម  ប្រាប់ពីដំណឹង ខណៈដែលម្ដាយមីងរបស់ខ្លួន បានទទួលមរណភាព ដោយបន្សល់ទុក្ខក្ដី នឹករលឹក ពេញមួយគ្រួសារ។

ការចាកចេញមួយនេះ បានធ្វើឲ្យ ក្រុមគ្រួសាររបស់អ្នកនាង ទាំងមូលមាន កើតក្ដី ទុក្ខសោកជាខ្លាំង ដែលភ្លាមៗ ត្រូវបានបាត់បង់ មនុស្សជាទីស្រលាញ់ទៅ ទាំងតក់ក្រហល់ ហើយអ្វីដែលនឹកស្មាន មិនដល់នោះ គ្រាន់តែបើកទំព័រខែថ្មីភ្លាម គ្រួសារអ្នកនាង ចនច័ន្ទ លក្ខិណា ត្រូវមកជួបទុក្ខធំបែបនេះតែម្ដង។

យ៉ាងណាមិញ គ្រាន់តែឮព័ត៌មាននេះភ្លាម ក៏មានប្រិយមិត្ត អ្នកគាំទ្រ ជាពិសេស មិត្តសិល្បៈរួមអាជីពជាច្រើននាក់ បាន ចូលរួមផ្ញើសារ រំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ ដំណឹងនេះ ដ៏អាក្រក់នេះ ផងដែរ៕

សារដែលប្អុនប្រុស អ្នកនាង ចន ច័ន្ទបានបង្ហោះលើបណ្ដាញសង្គម
ម្ដាយអ្នកនាងចនច័ន្ទ លក្ខិណា កំពុងនៅកន្លែងផ្ទះសព
ម្ដាយអ្នកនាងចនច័ន្ទ លក្ខិណា កំពុងនៅកន្លែងផ្ទះសព
ម្ដាយមីង អ្នកនាងចនច័ន្ទ លក្ខិណា បានស្លាប់មុននេះ
អ្នកនាង ចនច័ន្ទ លក្ខិណា និងប្អូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា