ភ្នំពេញ៖ តារាចម្រៀង ដែលចូលចិត្តលេងស្ទីលតុបតែងខ្លួនបែប Cuteៗ និងមានសម្រស់ស្រស់សោភាគួរឲ្យស្រលាញ់ កញ្ញា យូរី កំពុងតែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជនទូទាំងប្រទេសខ្លាំង ជាមួយបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ល្បីៗ ជាច្រើនបទដែលចេញលក់នៅលើទីផ្សារ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រ ពីទស្សនិកជន។

ដោយឡែក ប្រិយមិត្តដែលជាអ្នកគាំទ្រកញ្ញា យូរី ធ្លាប់តែស្តាប់នាងច្រៀងបទចម្រៀងជាភាសាជាតិ ប៉ុន្តែប្រហែលជា អ្នកគាំទ្រមួយចំនួន មិនទាន់បានស្តាប់នាងច្រៀងជាភាសាផ្សេងនោះទេ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ កញ្ញា យូរី បានបញ្ចេញ Cover បទចម្រៀងមួយបទ ច្រៀងជាភាសាថៃ ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលមិនតិចនោះទេ ដោយមិននឹកស្មានថា តារាចម្រៀងវ័យក្មេងរូបនេះ អាចច្រៀងចម្រៀងជាភាសាថៃបានយ៉ាងល្អ និងពិរោះបែបនេះសោះ។

គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែលកញ្ញា យូរី បញ្ចេញបទចម្រៀងច្រៀងជាភាសាថៃបែបនេះ ហើយរូបនាងក៏ទទួលបានពាក្យសរសើរ ពីទស្សនិកជនមិនតិចនាក់នោះដែរ៕

កុំឲ្យខាតពេលយូរ តោះទៅស្តាប់កញ្ញា យូរី ច្រៀងជាភាសាថៃទាំងអស់គ្នា៖ 

យូរី
យូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី