ភ្នំពេញ៖ មុននេះបន្តិចនៅលើអ៊ីនស្តារក្រាមរបស់ជំទាវ លី យ៉ាណា បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងជំទាវ ស្រីតូច ចំណាន នៅក្នុងឈុតសម្លៀកបំពាក់អាវប៉ាក់ហូលផាមួង យ៉ាងស្រស់ស្អាត និងថ្លៃថ្នូរសមជានារីខ្មែរ។

នៅក្នុងនោះដែរ យើងឃើញសម្រស់របស់ជំទាវទាំងពីរដួង ពេលថតរូបនៅជិតគ្នាបែបនេះ ពិតជាមានសម្រស់មិនចាញ់គ្នានោះឡើយ ជាពិសេសនៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីយ៉ាងសមសួនដូច្នេះទៀត រឹតតែបានធ្វើឱ្យលោកជំទាវទាំងពីរមានភាពស្រស់ស្អាត និងថ្លៃថ្នូរថែមមួយកម្រិតទៀតផងដែរ។

គួរឱ្យដឹងផងដែរថា លោកជំទាវ លី យ៉ាណា និង ស្រីតូច ចំណាន គឺជាអតីតតារាស្រីនៅក្នុងសង្គមសិល្បៈខ្មែរយើង ដែលធ្លាប់ទទួលបាននូវប្រជាប្រិយភាពមិនចាញ់អ្នកសិល្បៈរួមជំនាន់ប៉ុន្មាននោះទេ។

ហើយបច្ចុប្បន្នក៏បានក្លាយខ្លួនទៅជាជំទាវ ប្រើជីវិតរស់នៅជាអ្នកមានទ្រព្យសម្បត្តិម្នាក់នៅក្នុងសង្គម ហើយទោះបីជាឈប់ពីការងារសិល្បៈ ក៏ជំទាវទាំងពីរ នៅតែទទួលបាននូវការស្រលាញ់រាប់អានយ៉ាងខ្លាំង ពីមនុស្សជាច្រើននាក់ ដែលធ្លាប់ជាអ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅផងដែរ ព្រោះតែទឹកចិត្តសប្បុរសធម៌ និងងអំពើល្អជួយសង្គម៕  

ទស្សនាកម្រងរូបភាពរបស់ជំទាវទាំងពីរ ដូចខាងក្រោមទាំងអស់គ្នា៖

ជំទាវ លី យ៉ាណា ក្នុងឈុតប្រពៃណីខ្មែរ
ជំទាវ លី យ៉ាណា ក្នុងឈុតប្រពៃណីខ្មែរ
ជំទាវ ស្រីតូច ចំណាន ក្នុងឈុតប្រពៃណីខ្មែរ
ជំទាវ ស្រីតូច ចំណាន ក្នុងឈុតប្រពៃណីខ្មែរ
ជំទាវ ស្រីតូច ចំណាន ក្នុងឈុតប្រពៃណីខ្មែរ
ជំទាវ ស្រីតូច ចំណាន និងស្វាមី
ជំទាវ ស្រីតូច ចំណាន និងជំទាវ លី យ៉ាណា
ជំទាវ លី យ៉ាណា នៅក្នុងឈុតប្រពៃណីខ្មែរ
ជំទាវ លី យ៉ាណា និងស្រីតូច ចំណាន ប៉ះសម្រស់គ្នានៅក្នុងឈុតប្រពៃណីខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]