ភ្នំពេញ៖ តារាកំប្លែងវ័យក្មេងដ៏មានប្រជាប្រិយភាព វ៉ាន់ នីឡា កាន់តែទទួលបានការគាំទ្រខ្លាំងមិនចាញ់បណ្តាតារាល្បីៗនៅក្នុងស្រុក បច្ចុប្បន្ន នាងកាន់តែមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យមួយនេះ។

ជាការពិតណាស់ ទោះបីជាតារារូបនេះនៅក្មេងខ្ចីក្តី តែនាងរកប្រាក់ចំណូលមិនចាញ់តារាផ្សេងៗប៉ុន្មាននោះទេ ទាំងពិធីកាត់សក់តាមរោងការ និងឡើងលេងកំប្លែងម្តងៗ។

ជាក់ស្តែង កាលពីថ្មីៗនេះ ក្រោយរួចពីភាពមមាញឹកនៅក្នុងការងារ ឃើញថាតារារូបនេះ នាំម្តាយទៅលេងសមុទ្រ និងបងប្អូនរបស់នាងយ៉ាងមានភាពសប្បាយរីករាយ។

លើសពីនេះទៅទៀត នីឡា បានតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងភាពរាងដ៏ស្អាតរបស់នាង ក៏ប៉ុន្តែសម្លៀកបំពាក់ហាក់ដូចជាស៊ិចស៊ីបន្តិច តែមើលទៅកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀតអមជាមួយទេសភាពឆ្នេរសមុទ្រ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ ម្តាយរបស់នាងតែម្តង តែងខ្លួនយ៉ាងស្រស់ស្អាត ក្មេងជាងវ័យស្រស់ស្អាត ជាមួយនឹងស៊ិចស៊ីមិនធម្មតា មិនឲ្យចាញ់កូនស្រីប៉ុន្មាននោះទេ ទោះបីជាម្តាយតារារូបនេះមានវ័យកាន់តែជ្រេក្តី៕ 

ម្តាយរបស់ តារាកំប្លែងវ័យក្មេងវ៉ាន់ នីឡា
ម្តាយរបស់ តារាកំប្លែងវ័យក្មេងវ៉ាន់ នីឡា
តារាកំប្លែង វ៉ាន់ នីឡា បញ្ចេញភាពស៊ិចស៊ី នៅលើឆ្នេរសមុទ្រ
តារាកំប្លែង វ៉ាន់ នីឡា បញ្ចេញភាពស៊ិចស៊ី នៅលើឆ្នេរសមុទ្រ
តារាកំប្លែង វ៉ាន់ នីឡាបញ្ចេញភាពស៊ិចស៊ី នៅលើឆ្នេរសមុទ្រ
ម្តាយរបស់តារាកំប្លែង វ៉ាន់ នីឡា បញ្ចេញភាពស៊ិចស៊ី នៅលើឆ្នេរសមុទ្រ
ម្តាយរបស់តារាកំប្លែង វ៉ាន់ នីឡា បញ្ចេញភាពស៊ិចស៊ី នៅលើឆ្នេរសមុទ្រ
ម្តាយរបស់តារាកំប្លែង វ៉ាន់ នីឡា បញ្ចេញភាពស៊ិចស៊ី នៅលើឆ្នេរសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា