ថៃ៖ ជាតារាសម្តែងស្រី និងជាពិធីការិនីមួយរូប ដែលទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងប្រចាំនៅក្នុងប្រទេសថៃ Pat Napapa ក៏ត្រូវបានមនុស្សជាច្រើនអាណិតអាសូរ ព្រមទាំងកោតសរសើរ ចំពោះការតស៊ូក្នុងឆាកជីវិតរបស់នាងខ្លាំងផងដែរ។

តារាសម្តែងស្រី Pat Napapa

Pat Napapa ក៏អាចទុកថាជាតារាស្រីដែលមានជីវិតកម្សត់ ជូរចត់ ជួបប្រទះតែការលំបាកខ្លាំងជាងគេសម្រាប់ជីវិតឯកជន នៅក្នុងចំណោមតារាៗស្រីរួមជំនាន់ផ្សេងទៀត។

ជាក់ស្តែងនាងបានដើរតួនាទីជាច្រើននៅក្នុងជីវិតគឺ៖

ទី១ ជាម្តាយល្អ ចិញ្ចឹមថែទាំកូនប្រុសតែម្នាក់ឯង ព្រោះស្វាមីជាប់គុក។

ទី២ បំពេញនាទីជាកូនស្រីល្អ ទទួលបន្ទុកមើលថែទាំម្តាយមានជំងឺប្រចាំខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ទី៣ ដើរតួនាទីជាមេផ្ទះផង ជាមេគ្រួសារផង ដោយជាអ្នករកប្រាក់ចិញ្ចឹមគ្រួសារ និងរ៉ាប់រងការចំណាយចំណូលគ្រប់យ៉ាងនៅក្នុងផ្ទះតែម្នាក់ឯងគត់។

ហើយពេលបំពេញការងារម្តងៗ Pat Napapa តែងយកកូនប្រុសជាប់ទៅតាមខ្លួនជានិច្ច រហូតដល់បច្ចុប្បន្នកូននាងមានអាយុបានជិត ១ ឆ្នាំ មានហ្វេនស្រលាញ់ជាច្រើននាក់។

កូនប្រុសរបស់តារាសម្តែងស្រី Pat Napapa

ហើយថ្មីៗនេះ ថ្លែងនៅក្នុងឱកាសចូលរួមនៅក្នុងកម្មវិធី KuiZapShow របស់ប៉ុស្តិ៍ one31 តារាសម្តែងស្រីរូបនេះ ក៏បានបើកបង្ហាញនូវរឿងក្នុងចិត្ត និងជីវិតពិតទាំងស្រុងគ្មានសល់។

ពិសេសអ្វីដែលធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ និងរំជួលចិត្តស្ទើរតែទប់ទឹកភ្នែកមិនចង់ជាប់នោះគឺ Pat Napapa ថាបន្ទុកគ្រួសារដែលនាងជួបសព្វថ្ងៃនេះគឺជារឿងសំណាងល្អរបស់ខ្លួនទៅវិញ។

តារាសម្តែងស្រី Pat Napapa ក្នុងកម្មវិធី KuiZapShow របស់ប៉ុស្តិ៍ one31
តារាសម្តែងស្រី Pat Napapa និងកូនប្រុស ក្នុងកម្មវិធី KuiZapShow របស់ប៉ុស្តិ៍ one31

បន្ថែមពីលើនេះ នាងបានរៀបរាប់ដូច្នេះថា៖

«វាគឺជាជោគវាសនាមួយ គ្មាននរណាម្នាក់អាចដឹងជាមុនថានឹងមកដល់ចំណុចនេះទេ ប៉ុន្តែ រឿងមកដល់ចំណុចនេះហើយ យើងត្រូវតែរស់នៅជាមួយវា និងនៅយ៉ាងមានក្តីសុខ។ ហើយទោះជាមានសំណាងល្អ ឬអាក្រក់ក៏ដោយ ក៏ខ្ញុំនៅតែរីករាយព្រោះមានកូនប្រុសជាទីស្រលាញ់។ 

ពេលដែលនៅជាមួយគ្រួសារជាពេលវេលាមួយដែលមានក្តីសុខបំផុត វាធ្វើឱ្យខ្ញុំគ្មានពេលទៅគិតរឿងខូចចិត្ត រឿងសោកសៅនានាឡើយ។ ក្រោកមកក៏ទៅធ្វើការ មកពីធ្វើការក៏ជួបកូន ជួបម្តាយជារៀងរាល់ថ្ងៃ ពួកគេគឺជាកម្លាំងចិត្តដែលធ្វើឱ្យខ្ញុំមានកម្លាំងតស៊ូ មិនដែលគិតថានឹងរាថយម្តងណាឡើយនៅក្នុងជីវិតសព្វថ្ងៃ»

«លើសពីនេះទៅទៀត ខ្ញុំមិនគិតថាតួនាទីសព្វថ្ងៃនេះមិនជារឿងដ៏ធ្ងន់នោះទេ ប៉ុន្តែក៏ជាក្តីសុខដែលខ្ញុំមិនអាចបាត់បង់បានទេ ហើយពេញចិត្តនឹងធ្វើវាទាន់ឱកាសនៅមាន និងធ្វើឱ្យបានល្អជាទីបំផុត»

«ជាចុងក្រោយខ្ញុំក៏ចង់ផ្តាំទៅអ្នកដែលជួបរឿងដូចខ្ញុំ សូមកុំគិតថាវាជាបន្ទុក ត្រូវគិតថានេះជាក្តីសុខ ហើយប្រសិនបើអ្នកគិតថានេះជាបន្ទុកដ៏ធ្ងន់ធ្ងរ ឬអស់សង្ឃឹមនៅពេលណា ឱ្យទៅមើលជីវិត អ្នកដែលគេលំបាកជាងយើងរាប់រយដង នោះទើបយើងដឹងថាយើងមានក្តីសុខខ្លាំងជាងអ្នកទាំងអស់នោះឆ្ងាយណាស់»

តារាសម្តែងស្រី Pat Napapa ក្នុងកម្មវិធី KuiZapShow របស់ប៉ុស្តិ៍ one31

គួរឱ្យសរសើរទឹកចិត្ត និងការតស៊ូរបស់តារាសម្តែងស្រី Pat Napapa ណាស់ ដែលជានារីមានភាពតស៊ូនៅក្នុងជីវិតបានយ៉ាងល្អដូច្នេះ។ វាគឺជារឿងកម្រមួយ ដែលនារីទន់ខ្សោយម្នាក់អាចតស៊ូពុះពារនៅក្នុងជីវិតរបស់នាងបានខ្លាំងដល់ថ្នាក់នេះ៕

តារាសម្តែងស្រី Pat Napapa ស្វាមី កូនប្រុស និងម្តាយ ជាទីស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]